សហប្រតិបតិ្តការការពារជាតិវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី២ ឧសភា នៅក្នុងពិធីទទួលជួបសន្ទនាជាមួយឧត្តមនាវី Kawano
Katsutoshi មេបញ្ជាការកងទ័ពជើងទឹកការពារជប៉ុន ដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅវៀតណាម នាយឧត្តមសេនីយ៍ Phung​ Quang Thanh រដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាមបានចាត់ទុកថា កិច្ចសហប្រតិបតិ្តការលើវិស័យការពារ
ជាតិទ្វេភាគីបានមានការអភិវឌ្ឍន៍ល្អប្រសើរ ដែលបានសំដែងនៅក្នុងការកសាង
យន្តការសន្ទនាយុទ្ធសាស្រ្តការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី រវាងកងទ័ពនៃប្រទេស
ទាំង២។រដ្ឋមន្ត្រី Phung Quang Thanh ក៏វាយតម្លៃខ្ពស់នូវការអភិវឌ្ឍន៍ក្នុង
ទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ ក្នុងនោះប្រមូលផ្ដុំទៅលើបណ្ដា
វិស័យសហប្រតិបតិ្តការដូចជា បណ្ដុះបណ្ដាលហ្វឹកហ្វឺនសំរាប់សិក្ខាកាមយោធា
វៀតណាមចែករំលែកបទពិសោធក្នុងការកសាងនិងអភិវឌ្ឍន៍កំលាំងកងទ័ព
ជើងទឹក។

សហប្រតិបតិ្តការការពារជាតិវៀតណាម-ជប៉ុន - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសទទួលជួប
ឧត្តមនាវី Kawano Katsutoshi មេបញ្ជាការកងទ័ពជើងទឹកការពារជប៉ុន
(Image:dangcongsan.vn)

ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម ឧត្តមនាវី Kawano Katsutoshi និងគណៈប្រតិភូ បានទៅគោរពវិញ្ញាណក្ខ័ណ្ឌលោកប្រធាន Ho Chi Minh នៅ
ប្រាំង្គតំកល់សព និងទៅទស្សនបញ្ជាការដ្ឋានកងទ័ពជើងទឹកនិង អង្គភាពមួយ
ចំនួនចំណុះកងទ័ពជើងទឹកប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ