សហព័ន្ធរុស្សីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ

(VOVworld) - នាយប់ថ្ងៃទី៩ មិថុនា អគ្គស្ថានកុងស៊ុលសហព័ន្ធរុស្សីប្រចាំនៅ
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
ទិវាបុណ្យជាតិរបស់សហព័ន្ធរុស្សី និងខួបអនុស្សាវរីយ៍លើកទី២០សន្ធិសញ្ញា
ស្ដីពីមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសហព័ន្ធរុស្សីនិងវៀតណាម​ (១៩៩៤-
២០១៤)។ថ្លែងមតិនៅពិធីនេះ លោក Anatoly Vasilievich Borovikអគ្គកុងស៊ុល
សហព័ន្ធរុស្សី បានសង្កត់ធ្ងន់ថា រុស្សីមានគោលបំណងបើកទូលាយកិច្ចសហ
ប្រតិបតិ្តការជាសមភាពនិងមានផលប្រយោជន៍ដូចគ្នាជាមួយបណ្ដាប្រទេស
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ក្នុងនោះមានវៀតណាមផង។

សហព័ន្ធរុស្សីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ - ảnh 1
ទេសភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិរបស់សហព័ន្ធរុស្សី​
នាយប់ថ្ងៃទី៩ មិថុនា (រូបថត៖TTXVN)


លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ បានឲ្យដឹងថា ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្សី នាខែមករា
 ឆ្នាំ២០១៥ ទីក្រុងហូជីមិញនឹងធ្វើអស់កម្លាំងកាយចិត្តដើម្បីពង្រីក
ទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងប្រទេសទាំង២ខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ