សហភាពអឺរ៉ុប និងគុយបាឆ្ពោះទៅសម័យកាលនៃកិច្ចសហប្រតិបត្តិការថ្មី

(VOVWORLD) -ក្រោយរយៈពេល ១ ឆ្នាំ បន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋរួមលើកទី ១ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) នោះ ភាគីទាំងពីរបានបើកកិច្ចពិភាក្សានយោបាយចំនួន ៥ លើកដោយបើកកិច្ចប្រជុំលើកដំបូងនៃ គណៈកម្មាធិការរួម ដើម្បីផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ ដោយចាក់គ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីនាសម័យកាលថ្មី។
សហភាពអឺរ៉ុប និងគុយបាឆ្ពោះទៅសម័យកាលនៃកិច្ចសហប្រតិបត្តិការថ្មី - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសគុយបាលោក Bruno Rodríguez Parrilla  និងតំណាងជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោកស្រី Federica Mogherini  (រូវថត៖ TTXVN)

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សារួមរវាង គុយបា - សហភាពអឺរ៉ុប (EU) លើកទី ២ នៅឡាហាបាណា នាថ្ងៃទី ៩ ខែកញ្ញា ភាគីទាំងពីរបានឯកភាពគ្នាបិទវដ្តនៃការអនុវត្តកិច្ចព្រមព្រៀងសន្ទនានយោបាយ និងកិច្ចសហប្រតិបត្តិការដើម្បីបន្ត ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ រដ្ឋមន្រ្តីក្រសួងការបរទេសគុយបាលោក Bruno Rodríguez Parrilla បានឲ្យដឹងថា ក្រោយរយៈពេល ១ ឆ្នាំ បន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋរួមលើកទី ១ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) នោះ ភាគីទាំងពីរបានបើកកិច្ចពិភាក្សានយោបាយចំនួន ៥ លើកដោយបើកកិច្ចប្រជុំលើកដំបូងនៃ គណៈកម្មាធិការរួម ដើម្បីផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ ដោយចាក់គ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីនាសម័យកាលថ្មី។

តំណាងជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោកស្រី Federica Mogherini បានលើកឡើងយ៉ាងច្បាស់ថាដោយមានរបៀបធ្វើការមានប្រព័ន្ធ និងប្រញាប់នោះ ភាគីទាំងពីរបានបិទបញ្ចប់វដ្តនៃការពង្រឹង និងពង្រីកកិច្ចសន្ទនានយោបាយ ដែលក្នុងនោះ មានការជំរុញរាល់គំនិតផ្ដូចផ្ដើមទ្វេភាគី និងពហុភាគី នៃរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលមានប្រធានបទដូចជាសមភាពយេនឌ័រ ការកាត់បន្ថយភាពក្រីក្រ ថាមពលប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ចជាមួយ ការកាត់បន្ថយវិសមភាពក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ