សហភាពអឺរ៉ុបគឺជាដៃគូឈានមុខគេមួយរបស់វៀតណាម

(VOVWORLD) - នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long នាថ្ងៃទី៣០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ពេលទទួលជួបលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU)ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី២៩-៣១កក្កដា។

ឧបនាយករដ្ឋមន្ត្រីបានអបអរសាទរសហភាពអឺរ៉ុបក្នុងការរៀបចំការបោះឆ្នោតសភាអឺរ៉ុប និងក្រុមប្រឹក្សាភិបាលថ្មីរបស់សហភាពអឺរ៉ុបដោយជោគជ័យ; ស្នើឱ្យ EU បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ជាពិសេសថ្នាក់ជាន់ខ្ពស់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - EU (PCA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ក៏ដូចជាកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរ ដោយឆ្ពោះទៅខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង EU (១៩៩០-២០២៥)។

សហភាពអឺរ៉ុបគឺជាដៃគូឈានមុខគេមួយរបស់វៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានទទួលជួបលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប - EC តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ រូបថត៖ VOV

ឧបនាយករដ្ឋមន្ត្រី Le Thanh Long ក៏បានស្នើឱ្យ EU ជម្រុញឲ្យប្រទេសសមាជិកដែលនៅសេសសល់ឱ្យឆាប់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" ឱ្យឆាប់ សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម ឈរលើមូលដ្ឋានទទួលស្គាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU)។

រីឯខ្លួនវិញ លោក Josep Borrell បានអះអាងថា EU ចាត់ទុកវៀតណាមជាអាទិភាព និងជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP); យុត្តិធម៍ និងបង្ការប្រឆាំងការនេសាទ IUU ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ