សហភាពអឺរ៉ុបជំរុញឲ្យអង់គ្លេសកំណត់ច្បាស់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) -នាថ្ងៃទី ១៥ មករា អនុប្រធាននៃគណៈកម្មការអឺរ៉ុបលោក Frans Timmermans បានឲ្យដឹងថា អង់គ្លេសគប្បីកំណត់ឲ្យបានច្បាស់នូវទំនាក់ទំនងទ្វេភាគីដែលប្រទេសនេះមានបំណងកសាងជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីចាកចេញពីប្លុក (Brexit) ។
សហភាពអឺរ៉ុបជំរុញឲ្យអង់គ្លេសកំណត់ច្បាស់ទំនាក់ទំនងទ្វេភាគី - ảnh 1សហភាពអឺរ៉ុបជំរុញឲ្យអង់គ្លេសកំណត់ច្បាស់ទំនាក់ទំនងទ្វេភាគី 

នាថ្ងៃទី ១៥ មករា អនុប្រធាននៃគណៈកម្មការអឺរ៉ុបលោក Frans Timmermans បានឲ្យដឹងថា អង់គ្លេសគប្បីកំណត់ឲ្យបានច្បាស់នូវទំនាក់ទំនងទ្វេភាគីដែលប្រទេសនេះមានបំណងកសាងជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីចាកចេញពីប្លុក (Brexit) ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុងព្រុចសែលនោះ លោក Timmermans បានអះអាងថាការដែលអង់គ្លេសលើកច្បាស់អំពីទស្សនៈ និងបំណងរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោយពី Brexitនឹងមានផើប្រយោជន៍ ព្រោះថាជាក់ស្ដែងទីក្រុងឡុងដ៏គឺជាភាគីចង់ "ចាកចេញ"  ហេតុដូច្នេះ បំណងរបស់គេត្រូវច្បាស់លាស់។ EU ចង់ដឹងច្បាស់ថាតើអង់គ្លេសចង់បាននូវអ្វីក្នុងទំនាក់ទំនងទ្វេភាគី មុនពេលចាប់ផ្ដើមកិច្ចចរចរលើបញ្ហានេះ។

លោក Timmermans ក៏បានបដិសេធលើសេចក្តីប្រកាសមុននេះ របស់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក Philip Hammond ដែលបានឲ្យដឹងថា EU កំពុងជំរុញកិច្ចព្រមព្រៀងមួយដើម្បីដាក់ទណ្ឌកម្មទៅលើអង់គ្លេស ដោយសារ បារម្ភថាប្រទេសដទៃទៀតនឹងធ្វើតាមទីក្រុងឡុងដ៍ពោលគឺផ្ដាច់ចេញពី EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ