សហភាពអឺរ៉ុបមានការសោកស្តាយចំពោះសេចក្តីសំរេចរបស់អ៊ីរ៉ង់ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលអ៊ីរ៉ង់បានប្រកាសនឹងបោះបង់ចោលបណ្ដាកំហិតក្នុងការចម្រើនអ៊ុយរ៉ាញ៉ូមឡើងវិញ។
សហភាពអឺរ៉ុបមានការសោកស្តាយចំពោះសេចក្តីសំរេចរបស់អ៊ីរ៉ង់ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសលោក Josep Borrell (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី៦ខែមករាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសលោក Josep Borrell បានមានការសោកស្តាយចំពោះសេចក្តីប្រកាសចុងក្រោយរបស់អ៊ីរ៉ង់ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាជាមួយ P5+1 (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ និងអាល្លឺម៉ង់) ដែលមានឈ្មោះពេញគឺផែនការសកម្មភាពដ៏ទូលំទូលាយរួម (JCPOA)។លោក Borrell បានសង្កត់ធ្ងង់ថាការដែលភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងពេញលេញគឺជាបញ្ហាសំខាន់ជាងពេលណាៗទាំងអស់នាបច្ចុប្បន្នដើម្បីស្ថិរភាពក្នុងតំបន់និងសន្តិសុខសកល។ទន្តឹមនឹងនោះលោកបានអះអាងថានឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញការនេះ។
ម្យ៉ាងវិញទៀតនាថ្ងៃដដែលអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលអ៊ីរ៉ង់បានប្រកាសនឹងបោះបង់ចោលបណ្ដាកំហិតក្នុងការចម្រើនអ៊ុយរ៉ាញ៉ូមឡើងវិញ ហើយអង់គ្លេសកកំពុងពិភាក្សាបន្ទាន់ជាមួយភាគីនានាអំពីជំហានជាបន្ត។ចំពោះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់អ្នកនាំពាក្យនេះបន្ថែមថានាបច្ចុប្បន្នមានអនុសញ្ញាអន្តរជាតិជាច្រើនសំដៅទប់ស្កាត់ការបំផ្លាញបេតិកភណ្ឌវប្បធម៌បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកំហែងនឹងវាយប្រហារទីតាំងចំនួន៥២របស់អ៊ីរ៉ង់ដោយរាប់ទាំងគោលដៅជាបេតិកភណ្ឌវប្បធម៌របស់អ៊ីរ៉ង់ផងប្រសិនបើទីក្រុងតេហេរ៉ង់វាយប្រហារពលរដ្ឋឬទ្រព្យសម្បត្តិអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ