សហរដ្ឋអាមេរិក៖ ការបាញ់រះនៅ សាលាដំបូង រដ្ឋ Pennsylvania

(VOVWORLD) -នាថ្ងៃទី ១៩ ខែកញ្ញា មានការបាញ់រះមួយបានកើតមានឡើងនៅសាលាដំបូង Fayette នៅទីរួមស្រុក Masontown ចំណុះរដ្ឋ Pennsylvania របស់អាមេរិក។ 
សហរដ្ឋអាមេរិក៖ ការបាញ់រះនៅ សាលាដំបូង រដ្ឋ Pennsylvania - ảnh 1 ប៉ូលិសជួយជនរងគ្រោះចេញពីកន្លែងកើតហេតុនៅ Middleton, Wisconsin នាថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2018 ។ រូបថត AP / TTXVN

តាមទីភ្នាក់ងារសារព័ត៌មាន ABC Newsបានឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ១ នាក់ត្រូវស្លាប់ និង ៤ នាក់ទៀតត្រូវរងរបួស។ ក្នុងចំណោមមនុស្សរងរបួសទាំងនេះ មានប៉ូលិសម្នាក់។ តាមសាក្សីម្នាក់ថា ជនល្មើសបានដេញតាមនារីម្នាក់ ហើយបានបាញ់រះទៅលើហ្វួងមនុស្ស។ នាបច្ចុប្បន្ន ប៉ូលីសនៅតែកំពុងស៊ើបអង្កេត។

មុននេះនាថ្ងៃដដែល ការបាញ់រះផ្សេង១ទៀតបានកើតមានឡើងនៅអគារការិយាល័យមួយនៅទីក្រុង Middleton ចំណុះរដ្ឋ Wisconsin របស់អាមេរិក ដែលធ្វើឲ្យមនុស្សចំនួន ៣ នាក់ត្រូវស្លាប់។ ជនល្មើសត្រូវបានប៉ូលីសបាញ់ស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ