សហរដ្ឋអាមេរិក ច្រានចោលលទ្ធភាពដែល​ JCPOA ត្រូវបានស្តារឡើងវិញនាអនាគត​​ដ៏​ខ្លី

(VOVWORLD) - នៅថ្ងៃទី ១៣ ខែតុលា ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោក John Kirby បានច្រានចោលលទ្ធភាពដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ឬបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ) អាចត្រូវបានស្ដារឡើងវិញក្នុងរយៈពេលដ៏ខ្លីនាពេលខាងមុខ ហើយទន្ទឹមនឹងនោះ លោកបានវាយតម្លៃថា ការចរចាដែលជាប់គាំងតាំងពីយូរមកហើយ នោះក៏មិនមានប្រសិទ្ធភាពឡើយ។
សហរដ្ឋអាមេរិក ច្រានចោលលទ្ធភាពដែល​ JCPOA ត្រូវបានស្តារឡើងវិញនាអនាគត​​ដ៏​ខ្លី - ảnh 1អ្នកនាំពាក្យសេតវិមាន លោក John Kirby។ ប្រភព៖ AFP/TTXVN

លោក John Kirby បានបញ្ជាក់ថា អាមេរិកតែងតែមានបំណងចង់ឱ្យភាគីទាំងអស់អាចសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនេះ ប៉ុន្តែបានចាត់ទុកថា ប្រការនេះគឺមិនអាចទៅរួចទេក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ។ ប្រធានាធិបតីអាមេរិក លោក Joe Biden នៅតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន ក្នុងការធានាថា អ៊ីរ៉ង់នឹងកាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ហើយវិធានការការទូតនៅតែមានប្រសិទ្ធភាពបំផុតក្នុងការអនុវត្តគោលដៅនេះ។

កាលពីដើមខែតុលានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានអះអាងថា នៅមានកន្លែងនិងឱកាសមួយចំនួនដើម្បីស្តារឡើងវិញការអនុវត្តកិច្ចព្រមព្រៀងនេះ។ កាលពីខែសីហា សហភាពអឺរ៉ុប (EU) បានចេញសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែនៅមានចំណុចសំខាន់ៗដែលមិនត្រូវបានយល់ព្រមរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ