សហរដ្ឋអាមេរិក ប្រញប់ប្រញាលគ្រប់គ្រងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ​

(VOVWORLD) - រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្សចំនួន ៥ នាក់បានស្លាប់ ផ្ទះចំនួន ១,០០០ ខ្នងបានឆេះ ហើយមនុស្សប្រហែល ១០០ ពាន់នាក់ត្រូវបានជម្លៀសចេញ ដោយសារតែភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ 

ភ្លើងឆេះព្រៃបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា ហើយបន្តរីករាលដាលដោយល្បឿនលឿនគួរសម។ រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ។

សហរដ្ឋអាមេរិក ប្រញប់ប្រញាលគ្រប់គ្រងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ​ - ảnh 1រូបភាពភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ពីផ្កាយរណប។ រូបថត៖ Maxar

ក្រៅពីការខូតខាតខាងពីមនុស្ស និង ផ្ទុះសម្បែងប្រហែល ៤០ម៉ឺននាក់ គ្មាន អគ្គិសនីប្រើប្រាស់ ដោយសារក្រុមហ៊ុនអគ្គិសនីបង្ខំចិត្តកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីទប់ស្កាត់ឧបករណ៍បង្កផ្ទុះនិងអគ្គិភ័យ។ ខ្យល់ខ្លាំងបានបង្កការលំបាកដល់អ្នកពន្លត់អគ្គិភ័យក្នុងការគ្រប់គ្រងភ្លើងឆេះ។ ក្រៅពីផ្លើងឆេះនៅ Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាត និងធំមួយនៅខាងលិច  Los Angeles  ដែល ជាកន្លែងតារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើនរស់នៅ ភ្លើងឆេះព្រៃចំនួន ៤ កន្លែងផ្សេងទៀតកំពុងបន្តឆាបឆេះក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានផលបះពាល់ដល់ផ្ទៃដីរាប់ពាន់ហិកតា។

រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសស្ថានភាពអាសន្ន។ ប្រធានា ធិបតីលោក Joe Biden បានយល់ព្រមលើស្ថានភាពគ្រោះមហន្តរាយនៅក្នុងរដ្ឋ ដោយអនុញ្ញាតឱ្យប្រើប្រាស់ធនធានសហរដ្ឋ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងឆ្លើយតបគ្រោះមហន្តរាយនេះ។ ទន្ទឹមនឹងនោះ លោកប្រធានាធិបតី Joe Biden ក៏បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុផ្ទាល់ បានស្ដាប់របាយការផ្ទាល់អំពីភ្លើងឆេះព្រៃនៅ Los Angeles និងបានធ្វើការជាមួយមន្ត្រី និងមូលដ្ឋាន៖ “ប្រភពធនធានមនុស្ស និងសម្ភារៈដែលចាំបាច់ត្រូវបានកៀរគរ ដើម្បីត្រៀមពន្លត់អក្គីភ័យទាំងនេះ ជួយកសាងឡើងវិញ និងធានាឱ្យអ្វីៗវិលមករកសភាពដើមវិញ”។

សហរដ្ឋអាមេរិក ប្រញប់ប្រញាលគ្រប់គ្រងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ​ - ảnh 2លោកប្រធានាធិបតី Joe Biden ស្តាប់របាយការផ្ទាល់អំពីភ្លើងឆេះព្រៃនៅ Los Angeles នៅស្ថាន័យពន្លត់អគ្គីភ័យ Santa Monica លេខ ៥ ក្នុងទីក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ Stephanie Scarbrough/AP

អ្នកពន្លត់អគ្គីភ័យជាង ៧៥០ នាក់ ឆ្មាំរបស់រដ្ឋ ឧទ្ធម្ភាគចក្រកងទ័ព ជើងទឹក និងកងកម្លាំងមកពីរដ្ឋជិតខាង រួមទាំងរដ្ឋ Nevada រដ្ឋ Oregon និង Washington កំពុងប្រយុទ្ធយ៉ាងសកម្មក្នុងការពន្លត់ភ្លើង។

ជាមួយនឹងអាកាសធាតុស្ងួត រដ្ឋកាលីហ្វ័រញ៉ាតែងតែប្រឈមមុខនឹងភ្លើង ឆេះព្រៃដែលកើតឡើងច្រើនដងក្នុងមួយឆ្នាំ។ ភ្លើងឆេះព្រៃចំនួន ៧ លើកក្នុងចំ ណោម ១០ លើកដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបានកើតឡើងក្នុង រយៈពេល ៥ ឆ្នាំថ្មីៗនេះ។ អក្គីភ័យដែលបានសម្លាប់មនុស្សច្រើនជាងគេគឺ ៨៥ នាក់បានកើតឡើងក្នុងឆ្នាំ ២០១៨ ខណៈដែលភ្លើងឆេះរាលដាលធំបំផុតមានផហទៃដីជាង ៤០០ ពាន់ហិកតា បានកើតឡើងនៅឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ