សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី

(VOVWORLD) - សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅភាគខាងជើងអូស្ត្រាលី ក្នុងបរិបទដែលទាំងអាមេរិកនិងអូស្រ្តាលីសុទ្ធតែសំដែងការប្រឆាំងជំទាស់ចំពោះការដែលចិនបាន«ធ្វើបាប» ទៅលើប្រទេសតូចតាច ព្រមទាំងធ្វើអន្តរាគមន៍លើលទ្ធិប្រជាធិបតេយ្យ និងធ្វើយោធូបនីយកម្មនៅសមុទ្រ ខាងកើត ក៏ដូចជាធ្វើសកម្មភាពពាណិជ្ជកម្មដោយវិសមភាពផងដែរ។
សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី - ảnh 1  រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (ខាងស្តាំ) នៅព្រលានយន្តហោះ Sydney កាលពីថ្ងៃទី ៣ខែសីហា (រូបថត៖ AFP)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិប្រចាំឆ្នាំរវាងអាមេរិកនិងអូស្ត្រាលី ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ៤ ខែសីហានៅទីក្រុង Sydney នោះបណ្តារដ្ឋមន្ត្រីអាមេរិកនិងអូស្រ្តាលីមិនបានច្រានចោលនូវលទ្ធភាពដែលអាមេរិកនឹងដាក់ពង្រាយ        មីស៊ីលទៅកាន់ទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលីនោះឡើយ។

          រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានឲ្យដឹងថានាបច្ចុប្បន្ន អាមេរិកអាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយពី ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រដោយសេរីនៅឯមូលដ្ឋានដីគោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ