សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើកូឡុំប៊ីដោយសារការបដិសេធមិនទទួលយកជនចំណាកស្រុកដែលត្រូវនិរទេសចេញពីអាមេរិក
(VOVWORLD) - លោក Trump បានបញ្ជាឱ្យដាក់ពន្ធ ២៥% លើទំនិញ កូឡុំប៊ីទាំងអស់ ហើយនឹងកើនឡើងដល់ ៥០% ក្នុងរយៈពេល ១ សប្តាហ៍។
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៦ ខែមករា បាន ប្រកាសពីការដាក់ពន្ធ ការរឹតត្បិតទិដ្ឋាការ និងវិធានការតបតផ្សេងទៀតប្រឆាំងនឹង ប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនេះបានបដិសេធមិនទទួលយកជើងហោះហើរចំនួន ២ ដែលដឹកជនចំណាកស្រុកនិរទេសចេញពីសហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា រដ្ឋបាលរបស់លោកនឹងមិនទទួលយកជើងហោះហើរដែលដឹកជនចំណាកស្រុកកូឡុំប៊ីនិរទេសចេញពីសហរដ្ឋអាមេរិកទេ បន្ទាប់ពីរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ចាត់ទុកជនចំណាកស្រុកកូឡុំប៊ីដូចឧក្រិដ្ឋជនអញ្ចឹង។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសភ្លាមៗថា ការសម្រេច ចិត្តរបស់ប្រធានាធិបតីកូឡុំប៊ីបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋ អាមេរិក។ ជាការតបតរវិញ លោក Trump បានបញ្ជាឱ្យដាក់ពន្ធ ២៥% លើទំនិញ កូឡុំប៊ីទាំងអស់ ហើយនឹងកើនឡើងដល់ ៥០% ក្នុងរយៈពេល ១ សប្តាហ៍។ លើស ពីនេះ លោក Trump ក៏បានបញ្ជាឱ្យហាមឃាត់ការធ្វើដំណើរ និងដកហូតទិដ្ឋាការ សម្រាប់មន្ត្រីរដ្ឋាភិបាលកូឡុំប៊ី សម្ព័ន្ធមិត្ត និងអ្នកគាំទ្រទាំងអស់របស់ពួកគេផងដែរ។
គួរឲ្យជម្រាបថាប្រទេសកូឡុំប៊ីបានទទួលយកជើងហោះហើរចំនួន ៤៧៥ ដឹកជនចំណាកស្រុកដែលត្រូវគេនិរទេសចេញពីសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤៕