សហរដ្ឋអាមេរិកនិងចិនជំរុញការចងក្រងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin កាលពីថ្ងៃទី ១៦ ខែតុលា បានឲ្យដឹងថា ក្រុមអ្នកចរចាអាមេរិកនិងចិនកំពុងជំរុញការចងក្រងនូវ  សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដើម្បីទុកឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះចុះហត្ថលេខាលើឯកសារនេះនៅខែក្រោយ។
សហរដ្ឋអាមេរិកនិងចិនជំរុញការចងក្រងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម - ảnh 1រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និង ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He (កណ្តាល) (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីស្នាក់ការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍ថាលោកបានត្រៀមខ្លួនទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីរៀបចំកិច្ចប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់ ទោះបីជាមិនមានការអញ្ជើញណាមួយពីភាគីទីក្រុងប៉េកាំងអំពីកិច្ចប្រជុំជាន់ខ្ពស់មួយដទៃទៀតជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីដែលបានកំណត់កាលពីសប្តាហ៍មុន។ នៅសប្តាហ៍ក្រោយនេះ លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer នឹងពិភាក្សាតាមទូរស័ព្ទជាមួយ លោកឧបនាយករដ្ឋមន្រ្តីចិន Liu He ហើយបន្ទាប់មកមន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ អាចនឹងជួបជុំគ្នានៅទីក្រុង Santiago (ប្រទេសឈីលី) មុនពេលជំនួបរវាងប្រធានាធិបតីអាមរិក លោក D.Trump និងប្រធានរដ្ឋចិន លោក ស៊ីជីនពីង គ្រោងនឹងប្រារព្ធធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) ក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៧ ខែវិច្ឆិកា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ