សហរដ្ឋអាមេរិកផ្អាកដំឡើងពន្ធបដិការរយៈពេល ៩០ ថ្ងៃទៅលើវៀតណាមគឺជាការបោះជំហានវិជ្ជមាន
(VOVWORLD) - នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនារសៀលថ្ងៃទី១០ ខែមេសា នៅទីក្រុងហាណូយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ TTXVN) |
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ដោយឈរលើស្មារតីនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាមនឹងចរចា ជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការមួយ ដោយផ្អែកលើ មូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏សម ហេតុផល ឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ ចីរភាព និងបំពេញផល ប្រយោជន៍របស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញ ពីស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាស្មារតីនៃទំនាក់ទំនងការទូតរយៈពេល ៣០ ឆ្នាំរវាងប្រទេសទាំងពីរផងដែរ។ លោកស្រី Pham Thu Hang ក៏បានលើកឡើងដែរថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែល វៀតណាម និងសហរដ្ឋអាមេរិករំលឹកខួបរយៈពេល ៣០ឆ្នាំ នៃទំនាក់ទំនងការទូត (១៩៩៥ - ២០២៥)។ តាមនោះ នឹងមានសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាច្រើនក្នុង ឆ្នាំនេះ៕