សហរដ្ឋអាមេរិក«រំកិលខិតជិតមក» ដល់កិច្ចព្រមព្រៀងជាមួយតាលីបង់

(VOVWORLD) - នាថ្ងៃទី ១៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (Donald Trump) បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុង «រំកិលខិតជិតមកដល់» កិច្ចព្រមព្រៀងសន្តិភាពជាមួយ ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិក«រំកិលខិតជិតមក» ដល់កិច្ចព្រមព្រៀងជាមួយតាលីបង់ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP/TTXVN) 

ថ្លែងមតិនៅក្នុងកម្មវិធីវិទ្យុ “Roadkill” របស់អ្នកកាសែតជើងចាស់លោក Geraldo Rivera ប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថា“ ខ្ញុំគិតថាយើងកំពុងខិតជិតដល់ហើយ។ ខ្ញុំគិតថាមានឱកាសល្អដែលយើងនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ហើយយើងរង់ចាំមើលសិនទៅ” ។

លោក Trump បន្តទៀតថាការដែលទីក្រុងវ៉ាស៊ីនតោនសម្រេចបានកិច្ចព្រមព្រៀងជាមួយតាលីបង់ដែរឬអត់   នឹងមានភាពច្បាស់លាស់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ។ មុននេះនាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ក៏បានបញ្ជាក់ថាសហរដ្ឋអាមេរិកនិងតាលីបង់បានចរចាគ្នាលើសំណើ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងរយៈពេល ៧ ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ