សហរដ្ឋអាមេរិកអំពាវនាវឲ្យចិនចូលរួមគំនិតផ្ដួចផ្ដើមពន្យារទូទាត់បំណុល​ដល់បណ្ដាប្រទេសក្រីក្រ

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកក្កដា សហរដ្ឋអាមេរិកបានអំពាវនាវដល់ចិន និងវិស័យឯកជននានា ឲ្យបង្កើនការចូលរួមក្នុង គំនិតផ្តួចផ្តើមពន្យារពេលទូទាត់បំណុល (DSSI) របស់ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) សម្រាប់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាប ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។
សហរដ្ឋអាមេរិកអំពាវនាវឲ្យចិនចូលរួមគំនិតផ្ដួចផ្ដើមពន្យារទូទាត់បំណុល​ដល់បណ្ដាប្រទេសក្រីក្រ - ảnh 1ប្រភព៖ tribune.com.pk

មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចពង្រីកក្របខ័ណ្ឌរួម ស្ដីពីការដោះស្រាយបំណុល ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសកោះតូចៗ បណ្ដាប្រទេសងាយរងគ្រោះ ព្រមទាំងបណ្ដាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ប៉ុន្តែមានអំរ៉េកបំណុលសាធារណៈខ្ពស់ ដើម្បីចូលរួមយន្តការនេះ។ ក្រុមមន្ត្រីហិរញ្ញវត្ថុរបស់ G-២០ នឹងពិនិត្យមើលវឌ្ឍនភាពលើបញ្ហាបំណុលសាធារណៈក្នុងកិច្ចប្រជុំ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅ ទីក្រុង Venice (ប្រទេសអ៊ីតាលី) នៅថ្ងៃទី ៩-១០ ខែកក្កដាខាងមុខ។

យោងតាមធនាគារពិភពលោក (WB) ម្ចាស់បំណុលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅលើពិភពលោកភាគច្រើនជាប្រទេស G20 ក្នុងនោះចិនគឺជាម្ចាស់បំណុលធំជាងគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ