ហ្គាបុងបើកព្រំដែនឡើងវិញ

(VOVWORLD) - កាលពីថ្ងៃទី១ ខែកញ្ញា មេដឹកនាំក្រុមរដ្ឋប្រហារបានសន្យាថានឹងស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសឡើងវិញក្នុងពេលឆាប់ៗនេះ។ 
ហ្គាបុងបើកព្រំដែនឡើងវិញ - ảnh 1អ្នកនាំពាក្យគណៈកម្មាធិការសម្រាប់ការផ្លាស់ប្តូរស្ថាប័ន និងការស្ដារឡើងវិញរបស់ហ្គាបុង (CTRI) ។ រូបថត៖ AFP/TTXVN

កងទ័ពរបស់ហ្គាបុងកាលពីម្សិលមិញ (ថ្ងៃទី ២ ខែកញ្ញា) បានប្រកាសពីការបើកទ្វារព្រំដែនឡើងវិញដែលត្រូវបានបិទបន្ទាប់ពីរដ្ឋប្រហារយោធាដែលបានផ្តួលរំលំលោកប្រធានាធិបតី Ali Bongo ។ ការសម្រេចចិត្តនេះចូលជាធរមានភ្លាមៗ។

មុននេះ កាលពីថ្ងៃទី៣០ ខែសីហា ក្រុមនាយទាហានដែលដឹកនាំកម្លាំងធ្វើរដ្ឋប្រហារនៅប្រទេសហ្គាបុងបានប្រកាសថាពួកគេបានកាន់តំណែងជាអ្នកដឹកនាំប្រទេស ស្របពេលជាមួយគ្នានោះ បានដាក់ប្រធានាធិបតី Ali Bongo Ondimba ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងតែងតាំងមេដឹកនាំថ្មី បន្ទាប់ពីស្ថាប័នបោះឆ្នោតជាតិបានប្រកាសថាលោក Bongo បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីបី។

កាលពីថ្ងៃទី១ ខែកញ្ញា មេដឹកនាំក្រុមរដ្ឋប្រហារបានសន្យាថានឹងស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសឡើងវិញក្នុងពេលឆាប់ៗនេះ។ លោកឧត្តមសេនីយ Brice Oligui Nguema ប្រធានគណៈកម្មាធិការអន្តរកាល និងស្តារស្ថាប័នបានអះអាងការរំលាយស្ថាប័នរដ្ឋក្នុងរដ្ឋប្រហារនាពេលថ្មីៗនេះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ។ គោលដៅគឺដើម្បីរៀបចំរចនាសម្ព័ន្ធស្ថាប័នឱ្យទៅជាឧបករណ៍ប្រជាធិបតេយ្យ និងសុខដុមរមនាបន្ថែមទៀត ស្របតាមលក្ខណៈវិនិច្ឆ័យជាតិ និងអន្តរជាតិសម្រាប់នីតិរដ្ឋ ព្រមទាំងដោះស្រាយបញ្ហាអំពើពុករលួយក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ