ហូជីមិញ-ថ្នាក់ដឹកនាំដ៏មហិមារ


ហូជីមិញ-ថ្នាក់ដឹកនាំដ៏មហិមារ - ảnh 1
សិក្ខាសាលាលើកដម្កើងលោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមារវីរបុរសរំដោះជាតិរបស់វៀតណាម (VOV)

         Vovworld-ក្នុងឱកាសទិវាការទូតពិភពលោក​នាយប់ថ្ងៃទី១៤មេសា អង្គការ អេហ្ស៊ីបនិងពិភពលោក បានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅ​អេហ្ស៊ីប រៀបចំសិក្ខាសាលាលើកដម្កើងលោកប្រធានហូជីមិញ អគ្គមគ្គុទេស​ដ៏​មហិមារ
វីរបុរសរំដោះជាតិរបស់វៀតណាម អ្នកការទូតឆ្នើមរបស់ពិភពលោក​ក្នុង​សតវត្សទី
២០។ ចូលរួមមានអ្នកការទូត អ្នកអក្សរសាស្ត្រមជ្ឈដ្ឋានអ្នកសារ​ព័ត៌មាន​អេហ្ស៊ីប
ដំបន់និងអន្តរជាតិ។ ថ្លែងមតិនៅទីនេះ លោក Magdy Morgan ប្រធានក្រុមប្រឹក្សា
ឃ្លាំមើលសារព័ត៌មានកំពូលអេហ្ស៊ីបដែលធ្វើអធិបតីភាព​សិក្ខាសាលាបានអះអាង
ថា៖

        “ហូជីមិញជាថ្នាក់ដឹកនាំមហិមារ។ លោកបានណែនាំប្រជាជាតិវៀតណាម​ឈ្នះនិងវាយបណ្ដេញចក្រព័ទអាមេរិកចេញពីប្រទេសវៀត​ណាម។ ហូជីមិញ​បាន​នាំវៀតណាមក្លាយទៅជាខ្លាំងក្លាជាងលើគ្រប់វិស័យ។ ខ្ញុំបានវាយតំលៃខ្ពស់​ជន
វៀតណាមដោយសារគេស្រឡាញ់រាប់អានអគ្គមគ្គុទេសរបស់ខ្លួននិងមិន​បំភ្លេច
លោកឡើយ។ មនុស្សវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចធ្វើគ្រប់​ការងារ
ដើម្បីកោតសសើរនិងរំលឹកគុណលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ