ហ្វីលីពីននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស


ហ្វីលីពីននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស  - ảnh 1
ហ្វីលីពីននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស (Image: Vietnam+)

(VOVworld) – តាមកិច្ចព្រមព្រៀងអំពីការបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស រវាងហ្វីលីពីននិងអាមេរិកដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២៨ មេសា បានឲ្យដឹង
ថា៖  ហ្វីលីពីននឹងអនុញ្ញាត្តិឲ្យកងកំលាំងរបស់វ៉ាស៊ីនតោនទាក់ទងផ្ទាល់និងបើក​ទូ
លាយបណ្ដាមូលដ្ឋានយោធារបស់ម៉ានីល។ នេះគឺជាការខំប្រឹងប្រែងមួយទៀតរបស់ អាមេរិកក្នុងការប្រមូលផ្តុំទៅលើទ្វីបអាស៊ីខាងសេដ្ឋកិច្ចផងនិងយោធាផង។ កិច្ចព្រម ព្រៀងពោលខាងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលប៉ុម្មានម៉ោងមុនពេលប្រធានា
ធិបតីអាមេរិក លោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលី
ពីន។ ប៉ុន្តែ នោះគ្រាន់តែជាកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយប៉ុណ្ណោះ។ ខ្លឹមសារលំអិត
នៃកិច្ចព្រមព្រៀងនេះនឹងត្រូវបានពិភាក្សានាពេលខាងមុខ។ ដំណើរទស្សនកិច្ចន
ហ្វីលីពីនរបស់ប្រធានាធិបតីអាមេរិកគឺសំដៅអះអាងនូវកិច្ចសន្យាគាំទ្រហ្វីលីពីន
និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំង ២​ ឲ្យ
បានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ