ហ្វីលីពីននៅរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក


ហ្វីលីពីននៅរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក  - ảnh 1
ហ្វីលីពីននៅរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក (VNA)

(VOVworld) - ១ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
 បានប្រកាស «បែកចេញ» ពីវ៉ាស៊ីនតោន នាថ្ងៃទី ២០ តុលា រដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez បានអះអាងថា៖ ប្រទេសនេះនឹង
រក្សាទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចជាមួយអាមេរិក។ ថ្លែងមតិនៅកាណាល់
ទូរ ទស្សន៍ CNN ហ្វីលីពីន រដ្ឋមន្ត្រី Ramon Lopez បានពន្យល់ថា៖ ប្រធានាធិបតី
Duterte មានគោលបំណងបង្កើនទំនាក់ទំនងជាមួយចិននិងអាស៊ានជំនួសឲ្យ
​ ការផ្អែកទៅលើភាគីតែមួយគត់។ មុននោះ ក្នុងដំណើរទស្សនកិច្ចនៅចិន
នាថ្ងៃទី ២០ តុលា ប្រធានាធិបតី Duterte បានប្រកាស​ «បែកចេញ» ពីអាមេរិក
ដើម្បី សហប្រតិបត្តិការជាមួយចិន ក្នុងកាលៈទេសៈ ម៉ានីលនិងប៉េកាំងបាន
ឯកភាព ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ