ហ្វីលីពីនបញ្ជាក់ទស្សនៈក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយឈរលើច្បាប់

(VOVWORLD) - យោងតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ស្ថានភាព តានតឹងបានស្ដែងចេញពីឧប្បត្តិហេតុ និងអំពើបង្ករឿងហេតុដែលមិនសមស្របនឹង សេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងមិនអំណោយផលដល់គោលដៅជំរុញសន្តិភាពនិងស្ថិរភាពនៅក្នុង តំបន់។ 

ហ្វីលីពីនបញ្ជាក់ទស្សនៈក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយឈរលើច្បាប់	 - ảnh 1រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo។ (រូបថត៖ Philstar)

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានបញ្ជាក់សារជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយសន្តិវិធី និងស្របច្បាប់។ លោកបានសង្កត់ធ្ងន់ថា៖ “រាល់ការទាមទារអធិបតេយ្យភាពដែល បង្កឡើងជម្លោះ ត្រឹមតែអាចត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការប្រកាន់ ខ្ជាប់នូវវិធីអភិក្រមសន្តិភាព ហើយផ្អែកលើច្បាប់ប៉ុណ្ណោះ”។ទស្សនៈខាងលើត្រូវបាន អ្នកការទូតហ្វីលីពីនរូបនេះសង្កត់ធ្ងន់ នៅក្នុងជំនួបប្រាស្រ័យនិងសិក្ខាសាលាក្នុង ក្របខ័ណ្ឌនៃសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥៩ (ថ្ងៃទី ១៧-១៩ ខែកុម្ភៈ) នៅប្រទេសអាល្លឺម៉ង់។

យោងតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ស្ថានភាព តានតឹងបានស្ដែងចេញពីឧប្បត្តិហេតុ និងអំពើបង្ករឿងហេតុដែលមិនសមស្របនឹង សេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងមិនអំណោយផលដល់គោលដៅជំរុញសន្តិភាពនិងស្ថិរភាពនៅក្នុង តំបន់។ លោក Manalo បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចបើកកិច្ចពិភាក្សាបើកចំហមួយទាក់ទងនឹង "គោលការណ៍និងសណ្តាប់ធ្នាប់ដែល បានអនុវត្តន៍នៅក្នុងវិស័យនាវាចរណ៍ និងសមុទ្រខាងកើត" ដើម្បីជួយលើកកម្ពស់ការ យល់ដឹងអំពីសារៈសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ ដើម្បី ឱ្យវិវាទ ឬជម្លោះណាមួយត្រូវបានដោះស្រាយតាមរយៈនីតិវិធី និងសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ