ហ្វីលីពីនអះអាងនឹងប្រតិបត្តិតាមសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល

ហ្វីលីពីនអះអាងនឹងប្រតិបត្តិតាមសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល  - ảnh 1
ហ្វីលីពីនអះអាងនឹងប្រតិបត្តិតាមសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល (VNA)


(VOVworld) – ហ្វីលីពីននឹងប្រតិបត្តិតាមសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល
អន្តរជាតិ (PCA) នៅក្រុងឡេអេរ (ហូឡង់) ក្នុងនោះ បដិសេធរាល់ការទាមទាខុស
ច្បាប់របស់ចិននៅសមុទ្រខាងកើត ប៉ុន្តែ សង្កត់ធ្ងន់ថា៖ ម៉ានីលត្រូវកសាងទំនុក
ទុកចិត្តជាមួយបេកាំងមុនពេលពិភាក្សាអំពីបញ្ហារសើបទ្វេភាគី ។ ក្នុងសេចក្តី
ថ្លែងការណ៍នាថ្ងៃទី ១៩ ធ្នូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក​ Perfecto Yasay
បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលប្រទេសនេះបានអះអាងជាថ្មីម្តងទៀតនូវការគោរព
យ៉ាងម៉ត់ចត់ចំពោះ សាលក្រមប្រវត្តិសាស្ត្ររបស់ PCA ក៏ដូចជា នឹងដោះស្រាយ
បញ្ហានៅសមុទ្រខាងកើតដោយឈរលើសាលក្រមនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ