ហ្ស៊កដានីអំពាវនាវឲ្យអន្តរជាតិជួយឧបត្ថម្ភទប់ទល់នឹងរលកជនភៀសខ្លួន

(VOVworld) - ព្រះមហាក្សត្រហ្ស៊កដានី Abdullah នាថ្ងៃទី២ កុម្ភៈ បានប្រកាសថា
ប្រទេសនេះត្រូវការជំនួយឧបត្ថម្ភដ៏យូរអង្វែងពីសហគមន៍អន្តរជាតិដើម្បីទប់ទល់
ទៅនឹងរលកជនភៀសខ្លួនដ៏ធំសម្បើមមកពីស៊ីរី។ឆ្លើយសម្ភាសន៍របស់ស្ថានីយ៍
BBC (អង់គ្លេស) ព្រះមហាក្សត្រ Abdullah បានឲ្យដឹងថា វិបត្តិជនភៀសខ្លួនបាន
 បណ្ដាលឲ្យសេវាកម្មសង្គមរបស់ហ្ស៊កដានីលើសចំណុះ ព្រមទាំងគំរាមកំហែង
ទៅលើស្ថិរភាពនៅក្នុងតំបន់ផងដែរ។គិតរហូតដល់ពេលនេះ ហ្ស៊កដានីបាន
ទទួលជនភៀសខ្លួន ជាង៦សែននាក់មកពីស៊ីរី។នាសប្ដាហ៍កន្លងទៅ​មន្រ្តីមួយ
 ចំនួនបានឲ្យដឹងថា សហភាពអឺរ៉ុបសន្យាផ្ដល់ទឹកប្រាក់ចំនួន២ពាន់២រយលាន
ដុល្លាអាមេរិក សំដៅជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរីនៅហ្ស៊កដានី លីបាំងនិងអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ