ហ្ស៊ីមបាវ៉េមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

ហ្ស៊ីមបាវ៉េមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ហ្ស៊ីមបាវ៉េមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម(TTXVN)

          (VOV)_នាពេលថ្មីៗនេះ នៅទីក្រុង Harare ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅហ្ស៊ីមបាវ៉េ លោក Le Huy Hoang បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang ចំពោះប្រធានាធិបតីហ្ស៊ីមបាវ៉េ Robert Mugabe ។ នៅ
ទីនេះ លោក Le Huy Hoang បានអះអាងនូវគោលបំណងនិងការប្តេជ្ញា​របស់​រដ្ឋាភីបាលនិងប្រជាជនវៀតណាម ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិ បត្តិការលើគ្រប់វិស័យជាមួយរដ្ឋាភិបាលនិងប្រជាជនហ្ស៊ីមបាវ៉េ។ ​ឯកអគ្គរដ្ឋទូត
 Le Huy Hoang បានសង្កត់ធ្ងន់ទៅដល់ការផ្តួចផ្តើមគំនិតធ្វើ​សមាហរណកម្ម អន្តរជាតិរបស់វៀតណាមផង និងផ្លាស់ប្តូរបណ្ដាវិធានការដើម្បី​បង្កើនកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម សុខាភិបាល
 កសិកម្ម…ជាដើម។ រីឯខ្លួនវិញ ប្រធានាធិបតីហ្ស៊ីមបាវ៉េ  លោក Robert Mugabe ​បានសម្ដែងនូវគោលបំណងថា៖ប្រទេសទាំងពីរពង្រីក​ទំនាក់ទំនងនយោ​បាយ​ប្រ
ពៃ​ណី​​ដ៏ល្អប្រសើ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ​ជាង​ទៀតខាងសេដ្ឋកិច្ច ពាណិ
ជ្ជកម្ម។ ​ប្រធានាធិ​បតីហ្ស៊ីមបាវ៉េ ក៏បានសង្កត់ធ្ងន់ថា៖ ​ភាគីទាំងពិរត្រូវបង្កើនការ
ផ្លាស់​ប្តូរទំនិញ អនុវត្តគំរោងការសហប្រតិបត្តិការពិសេស អំពីសុខាភិបាល
 កសិកម្ម …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ