ឡាវនិងជប៉ុនឯកភាពថាគប្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី

ឡាវនិងជប៉ុនឯកភាពថាគប្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖TTXVN)

(VOVworld) - ក្នុងជំនួបចរចារនាថ្ងៃទី៤ ឧសភា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ
រដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith និងសមភាគីជប៉ុនលោក Fumio
 Kishida បានឯកភាពថា ជំលោះនៅសមុទ្រខាងកើតគប្បីបានដោះស្រាយ ដោយ
សន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ក្នុងកិច្ចចរចារនេះ​លោក Kishida បាន
សំដែងក្ដីសង្ឃឹមថា ឡាវក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០១៦ នេះ នឹងពង្រីក
តួនាទីរបស់ខ្លួនដើម្បីអាស៊ានអាចនាំចេញសារខ្លាំងក្លាមួយស្ដីអំពី បញ្ហាសមុទ្រខាង
កើត។ទន្ទឹមនឹងនោះ លោក Kishida ក៏បានអះអាងថា រដ្ឋា ភិបាលជប៉ុនមានគោល
បំណងសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាល ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ