ឡាវបង្ហាញមុខស្លាកសញ្ញាពាក្យស្លោកនិងគេហទំព័រវ៉ែបសាយសំរាប់អាស៊ាន២០១៦

ឡាវបង្ហាញមុខស្លាកសញ្ញាពាក្យស្លោកនិងគេហទំព័រវ៉ែបសាយសំរាប់អាស៊ាន២០១៦ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសឡាវលោក Thongloun Sisoulith បកស្រាយនូវ
ស្លាកសញ្ញាអាស៊ាន២០១៦

(VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខស្លាកសញ្ញា ពាក្យស្លោកនិងគេហទំព័រ
វ៉ែបសាយសំរាប់អាស៊ាន២០១៦ នាថ្ងៃទី១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី
ការបរទេសឡាវលោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា ស្លាកសញ្ញាមានរង្វង់
ចំនួន១០ដែលបានធ្វើឡើងពីរូបភាពភ្នែកនិងបាតដៃតភ្ជាប់ជាមួយគ្នានៅជុំវិញនិមិត្ត
រូបអាស៊ាន។ភ្នែកជានិមិត្តរូបនៃទស្សនៈវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥។
បាតដៃបង្ហាញពីចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួត ក៏ដូចជា
បំណងប្រាថ្នាករបស់ប្រទេសជាសមាជិកអាស៊ានទាំងឡាយសំដៅ អភិវឌ្ឍន៍យ៉ាង
សម្បូររុងរឿងថែមទៀត។ពណ៌នានានៅខាងក្រៅនៃស្លាកសញ្ញានេះ តំណាងឲ្យ
ពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកអាស៊ាន។គេហទំព័រជា ផ្លូវការរបស់
អាស៊ាន២០១៦គឺ www.asean2016.gov.la៕

ប្រតិកម្មទៅវិញ

ផ្សេងៗ