អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិអញ្ជើញបំពេញទស្សនកិច្ចនៅ វៀតណាម

(VOVWORLD) -នាថ្ងៃទី ២៦ ខែមិថុនា អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានឲ្យដឹងថា លោក Achim Steiner អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែ មិថុនាឆ្នាំ២០១៨ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិ (អ.ស.ប.ជ) ដោយផ្តោតលើការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រកបដោយចីរភាព។
អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិអញ្ជើញបំពេញទស្សនកិច្ចនៅ វៀតណាម - ảnh 1 លោក Achim Steiner អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Achim Steiner បានជួបជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម និងមន្ត្រីអង្គការសហប្រជាជាតិ រួមទាំងអញ្ជើញចូលរួមសម័យប្រជុំទី៦នៃមហាសន្និបាតក្រុមប្រឹក្សាមូលនិធិ បរិស្ថានសកលលោក។ ខ្លឹមសារនៃកិច្ចប្រជុំនេះនឹងផ្តោតលើការពង្រឹងទំនាក់ ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលវៀតណាមនិង អ.ស.ប.ជ ក៏ដូចជា ដៃគូពាក់ព័ន្ធ នានាក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ