អគ្គនាយិការថ្មី នៃអង្គការ WTO លោកស្រី Ngozi Okonjo-Iweala ចាប់ផ្តើមថ្ងៃធ្វើការដំបូង

(VOVWORLD) - នៅថ្ងៃទី ១ ខែមីនា មហាសន្និបាតអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចាប់ផ្តើមបើកសម័យប្រជុំ ដោយមានការចូលរួមរបស់ប្រតិភូមកពី ប្រទេសជាសមាជិកទាំង ១៦៤ នាក់។ 
អគ្គនាយិការថ្មី នៃអង្គការ WTO លោកស្រី Ngozi Okonjo-Iweala ចាប់ផ្តើមថ្ងៃធ្វើការដំបូង - ảnh 1អគ្គនាយិការថ្មី នៃអង្គការ WTO លោកស្រី Ngozi Okonjo-Iweala  (រូបថត៖ TTXVN)

ថ្ងៃធ្វើការដំបូងរបស់ អគ្គនាយិការថ្មី នៃអង្គការ WTO លោកស្រី Ngozi Okonjo-Iweala ចំនឹងកិច្ចប្រជុំរយៈពេល ២ ថ្ងៃរបស់ស្ថាប័ន ចេញសេចក្ដីសម្រេចចិត្តជួរមុខ របស់អង្គការពាណិជ្ជកម្មធំបំផុត នៅលើពិភព លោក ។

ថ្លែងទៅកាន់ មហាសន្និបាតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោយពេលទទួលតំណែង លោកស្រី Ngozi Okonjo-Iweala បានអំពាវ នាវដល់ប្រទេសជាសមាជិកនានាត្រូវ“ ធ្វើអ្វីៗ គ្រប់បែបយ៉ាង”ដើម្បីសម្រេចឲ្យបានការកែទម្រង់ចាំបាច់ សំដៅរក្សាឱ្យអង្គការពាណិជ្ជកម្មពិភពលោកធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ អគ្គនាយិការថ្មី នៃអង្គការ WTO បានក្រើនរំលឹកថា ការរំពឹងទុកខ្ពស់ចំពោះអាណត្តិរបស់លោកស្រីអាចត្រូវបានឆ្លើយតប ប្រសិនបើសមាជិកទាំងអស់ត្រៀមខ្លួនជាស្រេចពិគ្រោះយោបល់ ហើយសម្រេចបានកិច្ចព្រមព្រៀងនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ