អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកកាសែតគុយបា

 អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកកាសែតគុយបា - ảnh 1
អគ្គនាយកវិទ្យុសម្លេង Nguyen Dang Tien និងលោកស្រី Barbara Virginia Doval Martinez

(VOV)_នារសៀលថ្ងៃទី២២ តុលា នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុ​សម្លេង វៀតណាម លោក Nguyen Dang Tien បានទទួលជួបសន្ទនាជាមួយ​គណៈ​ប្រតិភូ
អ្នកកាសែតគុយបា ដែលបានមកបំពេញទស្សនកិច្ចការងារ។

          នៅក្នុងជំនួបនេះ លោក Nguyen Dang Tien បានសង្កត់ធ្ងនថា៖ ប្រទេស​វៀត
ណាម ក៏ដូចជាបណ្ដាអ្នកកាសែត​វាយតំលៃខ្ពស់ ​គោរពនិងចង​ចាំជានិច្ច​​បណ្ដាម
នោសញ្ជេតនាមិត្តភាព សាមគ្គីភាព ការគាំទ្រដ៏ស្មោះត្រង់ដែលប្រជាជនគុយបាលៃ
ទុកសំរាប់វៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យ ជាតិ សេរីភាព និងឯកភាពប្រទេស
ជាតិ។មុននេះ ក៏ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ ឧទ្ទេសនាម
អំពីវិទ្យុសម្លេងវៀតណាម អគ្គនាយក Nguyen Dang Tien បានអោយដឹងថា៖ ឆ្លង
កាត់ជិត៧០ឆ្នាំ កសាងនិងអភិវឌ្ឍន៍ ​វិទ្យុសម្លេង​វៀតណាម​ជាស្ថាប័នផ្សព្វផ្សាយតែ
មួយគត់នៅវៀតណាមដែលមានប្រភេទកាសែតទាំង៤ (ផ្សាយ​សម្លេង កាសែតអេឡិកត្រូនិក កាសែតបោះពុម្ភ​ និង​ទូរទស្សន៍)។ ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេល
ខាងមុខនេះ វិទ្យុសម្លេងវៀតណាមនឹងអភិវឌ្ឍន៍ ក្លាយទៅជាសម្ព័ន្ធសមាគមន៍ពហុមធ្យោបាយ ដើម្បីបំពេញតាមតម្រូវការរបស់បហាជន។

          រីឯខ្លួនវិញ លោកស្រី Barbara Virginia Doval Martinez អនុប្រធាន​សមាគម​
អ្នកកាសែតគុយបាមានគោលបំណងថា៖ នាពេលខាងមុខនេះ ​សមាគមអ្នកកា
សែតនៃប្រទេសទាំងពីរនឹងបន្តរឹតបន្តឹងទំនាក់ទំនងទ្វេភាគីថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ