អគ្គីភ័យបានបណ្តាលឲ្យការខូចខាតយ៉ាងធ្ងន់ធ្ងរនៅសារមន្ទីរជាតិ Rio de Janeiro ប្រទេសប្រេស៊ីល

(VOVWORLD) - អគ្គីភ័យដ៏ធំមួយបានឆាបឆះឡើងនៅសារមន្ទីរជាតិ Rio de Janeiro ប្រទេស ប្រេស៊ីលដែលជាសារមន្ទីរចាស់បុរាណបំផុតមួយរបស់ប្រទេសប្រេស៊ីល។
អគ្គីភ័យបានបណ្តាលឲ្យការខូចខាតយ៉ាងធ្ងន់ធ្ងរនៅសារមន្ទីរជាតិ Rio de Janeiro ប្រទេសប្រេស៊ីល - ảnh 1 ទិដ្ឋការនៃអគ្គីភ័យដ៏ធំមួយបានឆាបឆះឡើងនៅសារមន្ទីរជាតិ Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី៣ខែកញ្ញា

សារមន្ទីរដ៏អស្ចារ្យនេះត្រូវបានអគ្គីភ័យឆាបឆះទាំងស្រុងនៅវេលាម៉ោង 22 និង 30 នាទី GMT (ត្រូវនឹងម៉ោង ៥និង៣០នាទី រសៀលថ្ងៃទី ៣ ខែកញ្ញា ម៉ោង ហាណូយ)។ កម្លាំងពន្លត់អគ្គីភ័យត្រូវតែធ្វើការយ៉ាងលំបាកហើយក្រោយរយៈ ពេល៥ម៉ោងអគ្គីភ័យទើបបានពន្លត់ទាំងស្រុង។ កំរិតនៃការខូចខាតនៅតែមិន ទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ។

អ្នកនាំពាក្យនៃកម្លាំងពន្លត់អគ្គីភ័យបានឲ្យដឹងថាក្រុមអ្នកពន្លត់អគ្គីភ័យបាន ព្យាយាមស្វែងរកវត្ថុនៅសេសសល់ក្នុងអគ្គីភ័យនេះ។នាបច្ចុប្បន្នក៏មិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឲ្យការឆាបឆេះនេះក៏ដូចជាការខូចខាតទាំង ទ្រព្យសម្បត្តិទាំងមនុស្សដោយសារអគ្គីភ័យនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ