អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken

អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken - ảnh 1
អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken


        Vovworld-នារសៀលថ្ងៃទី១៧កញ្ញានៅរដ្ឋធានីតូក្យូអគ្គលេខាបក្ស​កុម្មុយនីស្ត​
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនា​ជាមួយ​លោក Naotoshi
Okada ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken ជា​សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ
ជួរមុខមួយរបស់ជប៉ុន។ នៅពិធីទទួលជួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong
បានវាយតំលៃខ្ពស់ការដែល Nikken រៀបចំ​សន្និសីទ​​អនាគតទ្វីបអាស៊ីជារៀងរាល់
ឆ្នាំ។ កាសែត Nikken ប្រចាំនៅវៀតណាម​ជានិច្ចកាលសកម្មបញ្ជូនព័ត៌មានអំពីវៀត
ណាមនិងទំនាក់ទំនងវៀតណាមជប៉ុន នេះជាកាណាល់ព័ត៌មានសំខាន់ជួយប្រជាជន
ជប៉ុននិងពិភពលោកយល់ដឹងអំពីស្ថានភាពវៀតណាមនិងទំនាក់ទំនងវៀតណាម-
ជប៉ុន។

        រីឯលោក Naotoshi Okada បានថ្លែងអំណរគុណវៀតណាមបានសកម្ម​គាំទ្រចូល
រួមសន្និសីទអនាគតទ្វីបអាស៊ីនិងមានបំណងវៀតណាមនឹងបន្តចូលរួមសន្និសីទ
អនាគតទ្វីអាស៊ីឆ្នាំ២០១៦។

        នាយប់ថ្ងៃដដែលប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori និង​សម្ព័ន្ធ
ភាពព្រឹទ្ធសមាជិកមិត្តភាពជប៉ុន-វៀតណាមបានរៀបចំជប់លៀងស្វាគមន៍​អគ្គលេខា
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិមាន​ប្រធាន​សភាជាន់ទាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ