អគ្គលេខាNguyen Phu Trong ចូលរួម “ទិវាមហាសាមគ្គីជនជាតិទាំងមូល” និង បំពេញទស្សនកិច្

អគ្គលេខាNguyen Phu Trong ចូលរួម “ទិវាមហាសាមគ្គីជនជាតិទាំងមូល” និង បំពេញទស្សនកិច្ - ảnh 1
អគ្គលេខា Nguyen Phu Trongអញ្ជើញចូលរួម “ទិវាមហាសមាគ្គី
ជនជាតិទាំងមូល”នៅខេតហត​Nam Dinh (រូបថតៈ Internet)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨២ ទិវាបង្កើតរណសិ្សរជាតិឯកភាព
វៀតណាម (១៨វិច្ឆិកា១៩៣០-១៨វិច្ឆិកា២០១២)នាថ្ងៃទី១១វិច្ឆិកា អគ្គលេខា មជ្ឈឹម​បក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានអញ្ជើញចូលរួម “ទិវាមហាសា​មគ្គីជនជាតិទាំងមូល” នៅឃុំ Hai Bac ស្រុក Hai Hau ខេត្ត Nam Dinh។ រំលឹកឡើងវិញ​បាក្យទន្មានរបស់លោកប្រធានហូជីមិញ “សាមគ្គី សាមគ្គី មហាសាមគ្កី” “ជោគជ័យ
 ជោគជ័យ មហាជោគជ័យ” អគ្គលេខា Nguyen Phu Trong បានអះអាងថា ត្រូវការ​រក្សាសមាគ្គីភាពក្នុងបក្ស សមាគ្គីភាពប្រជាជនទាំងមូល និងសមាគ្គីភាពអន្តរជាតិ។
អគ្គលេខា ក៏បានអះអាងពីតួនាទីរបស់រណ្សិរមាតុភូមិគឺមានសារៈសំខាន់ និងជាផ្ទះរួម​ដើម្បីប្រមូលផ្តុំបណ្តាកម្លាំង និងបណ្តា សាសនាក្នុងសង្គមដោយមានគោលដៅរួមគឺ “ប្រជាជនសម្បូធូធា ប្រទេសជាតិខ្លំាងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយ្យធម៌”។

        មុននោះ នាថ្ងៃដ៏ដែល ក្នុងដំណើរទស្សនកិច្ចខេត្ត Nam Dinh អគ្គលេខា Nguyen
Phu Trong បានជួបធ្វើការជាមួយកម្មាភិបាល បក្ខជន និងប្រជាជន ឃុំ Hai Trung ស្រុក
 Hai Hau។ នៅទីនេះ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖

        “កន្លែងណាមានសាខាបក្សល្អគឺទីនោះមានចលនាល្អ។ សាខាបក្សល្អ គឺមានបទ
ដ្ឋានឯកភាព​ខ្ពស់ មានសមត្ថភាព មានជួរកម្មាភិបាលជិតស្និទ្ធជាមួយ ប្រជាជន ផ្ទាង​ស្តាប់មតិរបស់ប្រជាជនជាប្រចាំ​”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ