អគ្គលេខាNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិន

អគ្គលេខាNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិន - ảnh 1
អគ្គលេខាNguyen Phu Trongទទួលជួបជាមួយលោក​
Lieu Uan San (រូបថតៈ Internet)

(VOVworld)-នារសៀលថ្ងៃទី ៦មិថុនានៅទីក្រុងហាណូយ អគ្គលេខាមជ្ឈឹមបក្ស
កុម្មុយនិស្ត វៀតណាមNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូ បក្សកម្មុយនិស្តចិនដឹកនាំដោយលោក Lieu Uan San ដែលកំពុង បំពេញទស្សន កិច្ចនៅវៀតណាមនិងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី៨រវាង បក្សទាំងពីរ។ អគ្គ
លេខា Nguyen Phu Trong សម្តែងនូវជំនឿជឿជាក់ចំពោះការរៀបចំប្រកបដោយ ជោគជ័យសិក្ខាសាលាទ្រឹស្តីលើកទី៨រវាងបក្សទាំងពី ជាមួយប្រធានបទ “ផ្លាស់ប្តូរ ថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចនៅវៀតណាមនិងការផ្ទេប្តូរបែបផែនអភិវឌ្ឍន៌សេដ្ឋ
កិច្ចនៅចិន” នឹងធ្វើឲ្យចំណេះដឹង ទ្រឹស្តីអំពីការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋ
កិច្ច និងអភិវឌ្ឍន៌ដោយចីរភាពក្លាយទៅជាសម្បូបែបថែមទៀត។ អគ្គលេខា ក៏
សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម មុនក៏ដូចជាក្រោយ ចាត់ទុកថាការ ពង្រឹងនិងពង្រិកទំនាក់ទំនងដៃគូសហប្រតិបត្តិការ យុទ្ធសាស្រ្ត លើគ្រប់វិស័យជា
មួយចិនជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការ
បរទេសរបស់វៀតណាម។

        រីឯខ្លួនវិញ លោក Lieu Uan San ឲ្យដឹងថា បក្ស និងរដ្ឋាភិបាលចិន យកចិត្ត
ទុកដាក់ ជាពិសេសដល់កិច្ចសហប្រសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងចិននិងវៀត
ណាម សំដៅជំរុញ បុព្វហេតុកសាងសង្គមនិយមនៅប្រទេសនីមួយៗ។ លោក Luu
Van Son ជឿ ជាក់ថា ក្នុងរយៈពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នផ្សព្វ
ផ្សាយ អប់រំទាំងពីរ របស់បក្សទាំងពីរ កាន់តែស៊ីជំរៅពីមួ១ថ្ងៃទៅ១ថ្ងៃ រួមចំណែក
យ៉ាង សកម្មចំពោះទំណាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ