អគ្គលេខាក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញផ្ញើសារក្នុងអំឡុងពេលមកដល់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៤ មេសា បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (១៤-១៥ មេសា) តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក លឿង គឿង អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង បានអញ្ជើញផ្ញើសារមួយ។

អគ្គលេខាក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញផ្ញើសារក្នុងអំឡុងពេលមកដល់វៀតណាម - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅលើវេទិកាកិត្តិយសក្នុងពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ដែលធ្វើឡើងនៅវិមានប្រធានរដ្ឋ  (រូបថត៖ Bao Long/VOV)

ផ្តើមសារនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជូនពរចំពោះសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបាន ក្នុងបុព្វហេតុបដិវត្តន៍ និងអភិវឌ្ឍន៍ប្រទេសជាតិ; សង្កត់ធ្ងន់ថា ចិននិងវៀតណាម ជាប្រទេសសង្គមនិយមជិតខាងពីរ មានភ្នំតភ្ជាប់ភ្នំ មានទន្លេតភ្ជាប់ ទន្លេ មានការផ្សារភ្ជាប់យ៉ាងស្អិតរមួត; ជាសហគមន៍មួយដែលចែករំលែកអនាគតប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

នៅឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) ហើយក៏ជាឆ្នាំផ្លាស់ប្តូរវប្បធម៌មនុស្សសាស្ត្រ ចិន-វៀតណាម ឆ្នាំ ២០២៥។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានអះអាងថា ចិនត្រៀមជាស្រេច រួមជាមួយវៀតណាម ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរអង្វែង សំដៅនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតជូនចំពោះប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ