អគ្គលេខាក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

(VOVWORLD) - អញ្ជើញចូលរួមមានប្រធានរដ្ឋលោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិនផងដែរ។

អគ្គលេខាក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៤ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម អំពីការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការច្នៃប្រឌិត និងការរៀបចំឡើងវិញ ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ  ដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព (គណៈកម្មាធិការដឹកនាំ) បានដឹក នាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមមានប្រធានរដ្ឋលោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិនផងដែរ។

ក្នុងសម័យប្រជុំនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បដិវត្តន៍ក្នុងបង្រួមប្រព័ន្ធនយោបាយត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។

ដោយសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងអនុវត្តការងារធំៗជាច្រើន នៅក្នុងពេលដំណាលគ្នានោះ លោកអគ្គលេខាបក្សបានស្នើឱ្យប្រព័ន្ធនយោបាយទាំងមូលលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យភារកិច្ចត្រូវបានអនុវត្តតាមកាលវិភាគ ធានាបាននូវគោលដៅ និងតម្រូវការដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ