អគ្គលេខាធិការ អ.ស.ប. មកដល់ទួគីដើម្បីពិភាក្សាអំពីវិប័ត្តនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានមក
ដល់ទួគី ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានមន្ត្រីរបស់ Ankara អំពីវិប័ត្តនៅស៊ីរី។ថ្លែងមតិ
ក្នុងសន្និសីទការសែត បន្ទាប់ពីដំណើរទស្សនានៅជំរុំជនភៀសខ្លួន របស់ជនស៊ីរី
ភាគអាគ្នេយ៍ទួរគី អគ្គលេខាធិការ Ban Ki Moon បានព្រមានថា៖ បើសិនជារដ្ឋ
អំណាចរបស់ប្រធានាធិបតី Bashar al-Assad ប្រើប្រាស់អាវុធគីមី ដើម្បីឆ្លើយតបទៅ
វិញនឹងកងកំលាំងប្រឆាំងនៅស៊ីរី នោះគឺជា “ទោសឧក្រិដ្ឋកម្មដ៏ សាហាវ”។ ទន្ទឹមនឹង
នោះ លោក Ban Ki Moon បានអំពាវនាវឲ្យបណ្ដាភាគីទាក់ ទិនបញ្ឍប់អំពើហឹង្សា
ភ្លាមមួយរំពេច។ អាមេរិករួមជាមួយប្រទេសលោកខាងលិច ជាច្រើនក៏បានព្រមាន
ថា៖ រដ្ឋាភិបាលស៊ីរីនឹងប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លា របស់សហគមន៍
អន្តរជាតិ បើសិនជា ប្រទេសនេះប្រើប្រាស់អាវុធគីមីក្នុងជំលោះ ជាមួយកំលាំង
ប្រឆាំងនានា៕

អគ្គលេខាធិការ អ.ស.ប. មកដល់ទួគីដើម្បីពិភាក្សាអំពីវិប័ត្តនៅស៊ីរី - ảnh 1
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានមកដល់ទួគី ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានមន្ត្រីរបស់ Ankara អំពីវិប័ត្តនៅស៊ីរី។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ