អគ្គលេខាធិការថ្មី NATO សង្កត់ធ្ងន់លើគោលបំណង ក្នុងទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយរុស្សី

អគ្គលេខាធិការថ្មី NATO សង្កត់ធ្ងន់លើគោលបំណង ក្នុងទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយរុស្សី - ảnh 1
អគ្គលេខាធិការថ្មីនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
លោក Jens Stoltenberg (រូបថត៖Reuters)


(VOVworld) - នាថ្ងៃទី៦ តុលា អគ្គលេខាធិការថ្មីនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) លោក​ Jens Stoltenberg បានសង្កត់ធ្ងន់ថា NATO មានគោលបំ
ណងកសាងទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី បើទោះបីជាសម្ព័ន្ធមិត្ត
យោធានេះបង្កើនវត្តមាននៅបណ្ដាប្រទេសជាសមាជិកនៅអឺរុបខាងកើតក្ដី។លោក
Stoltenberg បានលើកច្បាស់ថា NATO នឹងនៅតែគោរពកិច្ចសន្យាអន្តរជាតិនានា ក្នុងនោះមានកិច្ចព្រមព្រៀងជាមួយមូស្គូ ក្រោយសង្គ្រាមត្រជាក់ ស្ដីពីបណ្ដាសកម្ម
ភាពដំណើរការយោធារបស់លោកខាងលិចនៅប្រទេសនានាដែលធ្លាប់ចំណុះសហ
ភាពសូវៀត។លោក Stoltenberg បានអះអាងថា គ្មានជំលោះណារវាងNATOទេ និង
ការឆ្ពោះ ទៅទំនាក់ទំនងដែលមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ