អគ្គលេខាធិការអង្គការសហប្រជាជាតិផ្ញើសារសាមគ្គីភាពក្នុង​ឱកាស​ឆ្នាំថ្មីសកល​ឆ្នាំ ២០២៥

(VOVWORLD) - នៅថ្ងៃទី ៣០ ខែធ្នូនៅក្នុងសារឆ្នាំថ្មីឆ្នាំ ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ដោយអំពាវនាវឱ្យពិភពលោករួបរួមគ្នានិងធ្វើឱ្យឆ្នាំ ២០២៥ ក្លាយជា "ការចាប់ផ្តើមថ្មី" សម្រាប់អនាគតដ៏ល្អប្រសើរជាង។

នៅក្នុងសារឆ្នាំថ្មី អគ្គលេខាធិការ Antonio Guterres បានអត្ថាធិប្បាយថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏លំបាកក្នុងការស្វែងរកក្តីសង្ឃឹម។ សង្គ្រាមបានបណ្តាលឱ្យមានការឈឺចាប់និងការខាតបង់យ៉ាងធំធេង ខណៈពេលដែលវិសមភាព និងការបែកបាក់គ្នា បង្កឱ្យមានភាពតានតឹងនិងបង្កឱ្យមានការមន្ទិលសង្ស័យ។ ភពផែនដីទើបតែជួបប្រទះនឹងទសវត្សរ៍ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ហើយឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតមិនធ្លាប់មាន។

អគ្គលេខាធិការអង្គការសហប្រជាជាតិផ្ញើសារសាមគ្គីភាពក្នុង​ឱកាស​ឆ្នាំថ្មីសកល​ឆ្នាំ ២០២៥ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ រូបថត៖ 

THX/TTXVN.

“ឆ្នាំដ៏ក្តៅបំផុតទាំង ១០ ដែលត្រូវបានកត់ត្រា សុត្ធតែកើតឡើងក្នុងទសវត្សរ៍កន្លងមក រួមទាំងឆ្នាំ ២០២៤ផងដែរ។ នេះគឺជាការដួលរលំនៃអាកាសធាតុ ហើយកំពុងកើតឡើងតាមពេលវេលាជាក់ស្តែង ដូច្នេះហើយ មនុស្សជាតិត្រូវតែ "ឆ្លងផុតពីមាគ៌ានាំទៅដល់វិនាស សាបសូន្យនេះ” ហើយមនុស្សជាតិមិនមានពេលវេលាសម្រាប់ខ្ជះខ្ជាយនោះទេ"។

  ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ លោក Antonio Guterres បានសង្កត់ធ្ងន់ថា សូម្បីតែនៅក្នុងគ្រាដ៏ងខ្មៅងឹតបំផុតនៃឆ្នាំ ២០២៤ នៅតែមានក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ លេចធ្លោក្នុងនោះ គឺសន្ធិសញ្ញាអនាគតដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំ ២០២៤។ កិច្ចព្រមព្រៀងនេះបង្កើតកម្លាំងចលករថ្មីមួយដើម្បីបង្កើតសន្តិភាពតាមរយៈការរំសាយអាវុធ និងការទប់ស្កាត់ជម្លោះ។ សម្លឹងឆ្ពោះទៅឆ្នាំថ្មី អគ្គលេខាធិការ លោក Guterres បានចាត់ទុកថា៖ “បណ្តាប្រទេសត្រូវរួបរួមគ្នាដើម្បីនាំាំពិភពលោកឲ្យដំណើរការតាមមាគ៌ាសុវត្ថិភាពជាង ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការផ្លាស់ប្តូរទៅរកអនាគតដែលអាចកើតឡើងវិញ ដែលជាដំណើរការចាំបាច់ និងអាចធ្វើទៅបាន។ ត្រូវប្រកាន់ខ្ជាប់នូវតម្លៃនិងគោលការណ៍ដែលត្រូវបានលើកកម្ពស់ដោយផ្អែកលើសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ រួមគ្នា យើងអាចធ្វើឱ្យឆ្នាំ ២០២៥ ក្លាយជាការចាប់ផ្តើមថ្មីមួយ។ មិនមែនជាពិភពលោកដែលបែកបាក់គ្នានោះទេ ប៉ុន្តែជាពិភពលោកដែលរួបរួមគ្នា”។

នៅក្នុងផ្នែកចុងក្រោយនៃសារឆ្នាំថ្មី ទោះបីជាទទួលស្គាល់ថាមិនមានការធានាអំពីឆ្នាំ ២០២៥ ក៏ដោយ ក៏អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសន្យាថា នឹងប្រកៀកស្មាជាមួយរាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបង្កើតអនាគតសន្តិភាព សមភាព ស្ថិរភាព សម្រាប់មនុស្សគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ