អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនសកម្មភាពឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើកទី ៧

(VOVWORLD) - ថ្លែងក្នុងឱកាសបើកវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចពិភាក្សាជាន់ខ្ពស់អំពីថាមពលលោក Guterres បានសង្កត់ធ្ងន់ថា មនុស្សជាតិកំពុងស្ថិតនៅឆ្ងាយពីការរត់ប្រណាំងនឹងពេលវេលា ដើម្បីសម្រេចបាន SDG7 នៅឆ្នាំ ២០៣០ និងជាការអព្យាក្រឹតនៃផលបំភាយផ្ទះកញ្ចក់នៅពាក់កណ្តាលសតវត្សរ៍នេះ។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនសកម្មភាពឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើកទី ៧ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ chinadaily.com.vn)

នៅថ្ងៃទី ២១ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាពឆ្ពោះទៅគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពលើកទី ៧ (SDG7) អំពីការអភិវឌ្ឍថាម ពលស្អាតក្នុងតម្លៃសមរម្យ និង សមហេតុផល។ ថ្លែងក្នុងឱកាស បើកវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចពិភាក្សាជាន់ខ្ពស់អំពីថាមពលលោក Guterres បានសង្កត់ធ្ងន់ថា មនុស្សជាតិកំពុងស្ថិតនៅឆ្ងាយពីការរត់ប្រណាំងនឹងពេលវេលា ដើម្បីសម្រេចបាន SDG7 នៅឆ្នាំ ២០៣០ និងជាការអព្យាក្រឹតនៃផលបំភាយផ្ទះកញ្ចក់នៅពាក់កណ្តាលសតវត្សរ៍នេះ។ លោកអគ្គលេខាធិការបានបញ្ជាក់ថា៖ នៅឆ្នាំ ២០៣០ ពិភពលោកត្រូវតែកាត់បន្ថយការបំភាយឧស្ម័នសកល ៤៥% បើប្រៀបធៀបនឹងឆ្នាំ ២០១០ និងបន្តនាំកម្រិតបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០ ហើយមនុស្សជាតិត្រូវការបង្កើនល្បឿនដោយអព្ភូតហេតុ ពីព្រោះការទទួលបានថាមពលស្អាតនិងតម្លៃសមរម្យនៅកម្រិតសកលគឺមានសារៈសំខាន់ណាស់។

អគ្គលេខាធិការលោក Guterres បានអំពាវនាវដល់បណ្តាប្រទេស ទីក្រុង ស្ថាប័នហិរញ្ញវត្ថុនិងធុរកិច្ចនានាលើកកម្ពស់គោលដៅនិងប្រកាសការប្តេជ្ញាចិត្តនៅក្រោមក្របខ័ណ្ឌ Energy Compacts៕

ប្រតិកម្មទៅវិញ

ផ្សេងៗ