អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរក្សាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ៧ ខែកក្កដា បានអំពាវ នាវឱ្យរក្សាកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការនាំចេញអាហារ និងជី ពីរុស្ស៊ី និងអ៊ុយក្រែន។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរក្សាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនចូលចតនៅកំពង់ផែ Djibouti។ រូបថត៖ AFP/VNA

នៅក្នុងសេចក្តីប្រកាសនោះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានលើកឡើងថា ចាំបាច់ត្រូវរក្សាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំមុន នៅទីក្រុងអ៊ីស្តង់ប៊ុល (ប្រទេសទួរគី) ដើម្បីឲ្យផលិតផលទាំងនេះអាចនាំទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល មានប្រសិទ្ធភាព និងក្នុងទ្រង់ទ្រាយធំ។ លោកបានអះអាងថា កិច្ចព្រមព្រៀងនោះគឺជាសក្ខីភាពកម្រមាន ដែលបង្ហាញថា ពិភពលោកអាចរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៃយុគ្គសម័យបច្ចុប្បន្ន”។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមជំនួយការបានសន្យាថា នឹងបន្តផ្អែកលើវឌ្ឍនភាពដែលសម្រេចបាន និងរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធលើបញ្ហានេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់ផ្តល់អាទិភាពដល់សន្តិសុខស្បៀង។

សូមរំលឹកឡើងវិញថា កាលពីឆ្នាំមុន រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកជាមួយទួរគី និងអង្គការសហប្រជាជាតិ អំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀតតាមរយៈកំពង់ផែក្នុងសមុទ្រនេះ។ បន្ទាប់ពីការពន្យាពេលជាច្រើនលើក កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែរុស្ស៊ីបានឲ្យដឹងថា ខ្លួនមើលឃើញថា គ្មានហេតុផលដើម្បីបន្តកិច្ចព្រមព្រៀងនេះទេ ដោយសារតែលោកខាងលិចបានចាត់វិធានការ "ហួសហេតុពេក" ជាមួយសហរដ្ឋ អាមេរិកតាមរយៈកិច្ចព្រមព្រៀងនេះ។ យ៉ាងណាមិញ ទីក្រុងម៉ូស្គូបានធានាថា ការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសក្រីក្រនៅតែបន្តដំណើរការដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ