អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យដោះស្រាយភាព ជាប់គាំង​ផ្នែកនយោបាយនៅលីបង់

(VOVWORLD) - លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានវាយតម្លៃថា ការតែងតាំងលោក Mustapha Adib ធ្វើជានាយករដ្ឋមន្ត្រី លីបង់គឺជាការបោះជំហានដ៏ត្រឹមត្រូវ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យដោះស្រាយភាព ជាប់គាំង​ផ្នែកនយោបាយនៅលីបង់ - ảnh 1 លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ភាគីទាក់ទិននានានៅលីបង់ឲ្យបញ្ចប់ភាពជាប់គាំងនយោបាយក្នុងស្រុកយ៉ាងឆាប់រហ័ស និងចាប់ផ្ដើម ការកែទម្រង់ចាំបាច់ដើម្បីកសាងប្រទេសឡើងវិញ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីរបស់ក្រុមជួយឧបត្ថម្ភអន្តរជាតិសម្រាប់លីបង់ ដែលបានធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញា នៅខាងក្រៅសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៥ នោះ លោក Antonio Guterres បានវាយតម្លៃថា ការតែងតាំងលោក Mustapha Adib ធ្វើជានាយករដ្ឋមន្ត្រី លីបង់គឺជាការបោះជំហានដ៏ត្រឹមត្រូវ។ លោកបានអំពាវនាវឱ្យប្រទេសនេះបង្កើតរដ្ឋាភិបាលថ្មីមួយដែលបានឆ្លើយតបសេចក្តីត្រូវការបំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជន ក៏ដូចជាធ្វើការកែទម្រង់និងការផ្លាស់ប្តូរដ៏សំខាន់ៗនៅក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ