អគ្គលេខាធិការអាស៊ានទៅបំពេញទស្សនៈកិច្ចនៅជប៉ុន

អគ្គលេខាធិការអាស៊ានទៅបំពេញទស្សនៈកិច្ចនៅជប៉ុន - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Lê Lương Minh
និង​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnamplus)

(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនៈកិច្ចនៅជប៉ុន នាថ្ងៃទី៥ វិច្ឆិការ អគ្គលេខា
ធិការអាស៊ាន លោក Lê Lương Minh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe។នៅទីនេះភាគីទាំង២បានអះអាងថា ជប៉ុននិងអាស៊ាន នឹង
សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសន្និសីទជាន់ខ្ពស់មួយប្រកបដដោយ
ជោគជ័យ សំដៅរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-
ជប៉ុន។អគ្គលេខាធិការលោក Lê Lương Minh បានថ្លែងអំណរគុណចំពោះជប៉ុន 
ដោយបណ្ដាការរួមវិភាគទានរបស់ជប៉ុនសំរាប់សន្តិសុខនៅក្នុងដំបន់ ដោយ
អះអាងថា ជប៉ុនគឺជាដៃគូរបស់អាស៊ានក្នុងរយៈពេល៤០ឆ្នាំកន្លងមក។

នាថ្ងៃដដែល អគ្គលេខាធិការ Lê Lương Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Fumio Kishida។ រដ្ឋមន្ត្រី Kishida​សង្ឃឹមថា ក្នុងតួនាទីជាអគ្គ
លេខាធិការអាស៊ាន​លោក​ Lê Lương Minh នឹងរួមចំណែកជំរុញជាងទៀតទំនាក់
ទំនងរវាងជប៉ុន-អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ