អគ្គលេខាធិការអ.ស.បលើកកម្ពស់តួនាទីដឹកនាំក្នុងទប់ទល់ការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអាកាសធាតុ «ភពផែនដីមួយ» បានប្រព្រឹត្តទៅ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំនៃមហាសន្និបាតអ.ស.ប នីតិកាលទី ៧៣ នាថ្ងៃទី២៦ខែកញ្ញា អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានអះអាងថាខ្វះខាតតួនាទីដឹកនាំជាមូលហេតុបណ្តាលឲ្យបរាជ័យរបស់ពិភពលោកក្នុងការរាំងស្កាត់ស្ថានភាពផែនដីកាន់តែក្តៅៗឡើង ។
អគ្គលេខាធិការអ.ស.បលើកកម្ពស់តួនាទីដឹកនាំក្នុងទប់ទល់ការប្រែប្រួលអាកាសធាតុ - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres 

លោក Antonio Guterres បានព្រមានថាបើពិភពលោកមិនកាត់បន្ថយបរិមាណបំភាយ ឧស្ម័នផ្ទះ កញ្ចក់ទេនោះគឺដល់ ឆ្នាំ២០២០ អាចបណ្តាលឲ្យភាពពិបាកក្នុងការរក្សាកំរិតសី តុណ្ហភាពសកលលោកក្រោម ១,៥ អង្សារសេ នោះឡើយ។ ថ្នាក់ដឹកនាំ អ.ស.ប បានឲ្យដឹងថារដ្ឋាភិបាលនៃបណ្តាប្រទេស ចូលរួមចុះហត្ថលេខាលើឯកសារនេះ ទើបតែអនុវត្តការកាត់បន្ថយរត្រឹម ១/៣ បរិមាណឧស្ម័នបំភាយចាំបាច់ប៉ុណ្ណោះ ទេ។

លោក Antonio Guterres បានដាស់តឿនរដ្ឋាភិបាលនានាគប្បីអនុវត្តគោល នយោបាយដ៏រឹងមាំថែមទៀតក្នុងកិច្ចការពារបរិស្ថាន ព្រមទាំងអំពាវនាវបណ្តា ប្រទេសបង្កើនវិនិយោគ និងលើកកំពស់ប្រសិទ្ធភាពប្រើប្រាស់ថាមពល អនុវត្ត បច្ចេកវិទ្យាប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងអាគារនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ