អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យបណ្ដាប្រទេសជំនះលើការខ្វែងគំនិតដើម្បីដោះស្រាយការសាកល្បងសកល

(VOVWORLD) - អញ្ជើញថ្លែងបទសន្ទរកថាក្នុងឱកាសរំលឹកខួបទិវាបង្កើតអង្គការពហុភាគីធំបំផុតពិភពលោក នាថ្ងៃទី២៤ តុលា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានចង្អុលបង្ហាញនូវការសាកល្បងដ៏ធ្ងន់ធ្ងរដែលពិភពលោកកំពុង ប្រឈមមុខ នោះគឺ ជំលោះនិងវិសមភាពកាន់តែរីកសាយភាយពីមួយថ្ងៃទៅ មួយថ្ងៃ អាកាសធាតុអាក្រក់ទៅៗ រលកអំពើហឹង្សាជ្រុលនិយម និងការគំរាម កំហែងទៅលើសន្តិសុខ ដែលក្នុងនោះមានអាវុធនុយក្លេអ៊ែរ។ 

អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យបណ្ដាប្រទេសជំនះលើការខ្វែងគំនិតដើម្បីដោះស្រាយការសាកល្បងសកល - ảnh 1អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ AP) 


ក្នុងសាររបស់ខ្លួន លោកអគ្គលេខាធិការអ.ស.បបានលើកច្បាស់ថា រាល់ការសាកល្បងនេះកំពុង រីកសាយភាយហួសពីព្រំដែន ដោយហេតុនេះមនុស្សទាំងអស់ចាំបាច់ត្រូវជំនះ លើការខ្វែងគំនិតដើម្បីផ្លាស់ប្ដូរអនាគតរបស់ខ្លួន។ លោក Antonio Guterres អះអាងថា រហូតដល់ពេលណាដែលបណ្ដាប្រទេសធានាបាននូវសិទ្ធិមនុស្សនិង សេចក្ដីថ្លៃថ្នូរសំរាប់មនុស្សគ្រប់រូប ទើបអាចកសាងពិភពលោកមួយដោយសន្តិ ភាព ចីរភាពនិងសមភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ