អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ

នាថ្ងៃទី ២៩ មិថុនា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងបណ្ដាសមាជិកសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតទីមួយ បាន
មានជំនួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem
រដ្ឋធានីហាណូយ ជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀត
ណាម នីតិកាលទី ១៣។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស  Nguyen Phu Trong បានលើកច្បាស់ថា៖ ពង្រីកនូវបណ្ដាសមិទ្ធផលរបស់រដ្ឋសភា នីតិកាលមុនៗសម័យ
ប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ១៣ បន្តមានបណ្ដាការផ្លាស់ប្តូរថ្មី អំពីពេលវេលា
 ខ្លឹមសារ និងរូបភាពដំណើរការកិច្ចប្រជុំ  ឆ្លើយតប់នឹងតម្រូវការអភិវឌ្ឍន៍របស់
ប្រទេសជាតិ និងគោលបំណងរបស់អ្នកបោះឆ្នោត។ ផ្លាស់ប្តូរមតិជាមួយអ្នកបោះ
ឆ្នោត អំពីកិច្ចការបរទេស អគ្គលេខា បានចាត់ទុកថា ត្រូវការបែងចែកអោយច្បាស់
លាស នោះគឺដៃគូរ ឬ មុខសញ្ញា ដើម្បីពីនោះ មានយុទ្ធសាស្ត្រការពារប្រទេសជាតិ ការពារសមិទ្ធផលបដិវត្តន៍ ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
ការពារយ៉ាងដាច់ខាតឯករាជអធិបតេយ្យភាពឯកភាពបូរណភាពដែនដី នោះគឺបញ្ហា
ពិសិដ្ឋ។ទី២ គឺត្រូវការពាររបបនេះសមិទ្ធីផលនេះការពាបក្ស។ត្រូវរក្សាការពារឲ្យ
បានបរិស្ថានសន្តិភាពស្ថិរភាពដើម្បីកសាងនឹងអភិវឌ្ឌ្យន៏ប្រទេសជាតិ។អគ្គលេខា
បក្ស Nguyen Phu Trong បានស្នើថ្នាក់ដឹកនាំបណ្តាខ័ណ្ឌ  Ba Dinh ខ័ណ្ធHoan Kiem
នឹងទីក្រុងហាណូយបន្តស្រាយបំភ្លឺ នឹងឆ្លើយតបយ៉ាងច្បាស់លាស់ជាក់ស្តែងបណ្តា
បញ្ហាដែលអ្នកបោះឆ្នោតលើកឡើង។បញ្ហាទាំងនេះនឹងត្រូវបានបណ្តាសមាជីកសភា
បូកសរុប ដាក់ជូនទៅរដ្ឋសភានឹងបណ្តាក្រសួងបណ្តាផ្នែកទាក់ទិននានា ពិនិត្យមើល
នឹងដោះស្រាយត្រឹមត្រូវតាមសមត្ថកិច្ច៕

អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ - ảnh 1
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ​មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ