អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបថ្នាក់ដឹកនាំសាជីវកម្ម Boeing
Van Hieu -  
(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ម៉ោងក្នុងស្រុក ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំលើកទី ៧៩នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមបានអញ្ជើញទទួលជួបលោក Brendan Nelson, ប្រធានក្រុមហ៊ុន Boeing សកល ដែលជាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានទទួលលោកបណ្ឌិត Brendan Nelson អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing និងជាប្រធានក្រុមហ៊ុន Boeing Global (រូបថត៖ Lam Khanh/TTXVN) |
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមប្តេជ្ញាបង្កគ្រប់លក្ខខណ្ឌអំណោយផល ស្របតាមច្បាប់សម្រាប់វិនិយោគិនអាមេរិកនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុន Boeing Group និយាយដោយឡែក ធ្វើការវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ ក្នុងស្មារតីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Boeing បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីបំពេញនិងប្រគល់ការបញ្ជាទិញយន្តហោះដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ជាពិសេស Boeing នឹងស្រាវជ្រាវ និងដាក់ពង្រាយការវិនិយោគលើរោងចក្រគ្រឿងបន្លាស់ និងសាងសង់ម៉ាស៊ីនយន្តហោះនិងមជ្ឈមណ្ឌលជួសជួលឧបករណ៍ដែលទាក់ទងនឹងព្រលានយន្ត ហោះធំៗក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យា និងនាំដៃគូវៀតណាមឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing របស់វៀតណាម។
រីឯខ្លួនវិញ លោក Brendan Nelson បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងទស្សនៈរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋពីសារៈសំខាន់នៃសេដ្ឋកិច្ចអាកាសចរណ៍ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Brendan Nelson បានសន្យាថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Boeing នឹងគាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅក្នុងប្រទេសវៀតណាម; ក្នុងនោះ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់អាកាសយានដ្ឋាន និងកន្លែងជួសជុលយន្តហោះ៕
Van Hieu