អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអនាគត និងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២២ កញ្ញា តាមម៉ោងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ ខាឌីណាល់ ភីត្រូ ប៉ារ៉ូលីន (Pietro Parolin)។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះសារលិខិតរបស់សម្តេចប៉ាបជំនាន់មុនៗ និងសម្តេចប៉ាប Francis ទៅកាន់ សហគមន៍កាតូលិកវៀតណាម (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ ជាពិសេសគឺស្ថាប័នតំណាងរបស់បុរីប្រចាំនៅវៀតណាម និងការិយាល័យតំណាងនៅទីក្រុងហាណូយ ដែលបានដំណើរការនៅឆ្នាំនេះ។ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការនៃកិច្ចប្រជុំក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទីកង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការយល់ដឹងគ្នាទៅវិញទៅមក។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះសារលិខិត របស់សម្តេចប៉ាបជំនាន់មុនៗ និងសម្តេចប៉ាប Francis ទៅកាន់ សហគមន៍កាតូលិកវៀតណាម ដោយសង្កត់ធ្ងន់លើស្មារតី “គ្រឹស្តិសាសនិកល្អក៏ជាពលរដ្ឋល្អ” ដោយលើកទឹកចិត្តដល់សមាគមកាតូលិកវៀតណាមរួមចំណែកចូលក្នុងជីវភាពជាតិ ដើម្បីផលប្រយោជន៍ជាតិទាំងមូល ក្នុងស្មារតីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហូលី ខាឌីណាល់ ភីត្រូ ប៉ារ៉ូលីន បានអះអាងថា សមាគមកាតូលិកវៀតណាម តែងតែចង់រួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ក្នុងស្មារតីស្មោះត្រង់ ទំនួលខុសត្រូវ និងទំនុកចិត្ត; អះអាងថា តំណាងអចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់នឹង សហការយ៉ាងសកម្មជាមួយវៀត ណាម ហើយបានឲ្យដឹងថា សម្តេចប៉ាប Francis សង្ឃឹមថានឹងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី ២២ ខែកញ្ញានេះ នៅទីក្រុងញូវយ៉ក   លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអញ្ជើញជួបជាមួយក្រុមបញ្ញវន្តជនជាតិវៀតណាមដែលរស់នៅទីក្រុង Houston រដ្ឋ Texas (សហរដ្ឋអាមេរិក) ផងដែរ។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋសង្ឃឹមថា បញ្ញវន្តវៀតណាមនៅអាមេរិក និងជុំវិញពិភពលោកនឹងសាមគ្គី ស្រុះចិត្តគំនិត បន្តរួមចំណែកអភិវឌ្ឍន៍អនាគតឆ្ពោះទៅកាន់យុគសម័យថ្មីរបស់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ