អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក Thongloun Sisoulith ក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវអាណត្តិ ២០២១-២០២៦។ 

នាព្រឹកថ្ងៃទី ២៨ មិថុនា អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Thongloun Sisoulith និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong និងភរិយា; ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា។

នេះជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក Thongloun Sisoulith ក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវអាណត្តិ ២០២១-២០២៦។ យោងតាមកម្មវិធីនេះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ នឹងត្រូវប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋតាមពិធីដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់មក អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញជួបពិភាក្សានិងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ពោរពេញដោយអត្ថន័យពិសេស ដោយបន្តអះអាងនូវសាមគ្គីភាព ការភ្ជាប់ជំនឿទុកចិត្ត ភាពស្មោះត្រង់ តម្លាភាពមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបក្ស រដ្ឋ និងប្រជាជនឡាវ។ ដំណើរទស្សនកិច្ចនេះ បានរួមចំណែកដល់ការអះអាងនូវគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់ប្រទេសទាំងពីរ ជាពិសេសផ្តោតសំខាន់លើការថែរក្សានិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ឡាវ - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ