អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរឆ្នាំថ្នាក់ដឹកនាំអតីតថ្នាក់ ដឹកនាំ បក្ស រដ្ឋនិងជនរួមជាតិ យុ

(VOVWORLD) -នាថ្ងៃទី១៣ខែកុម្ភៈ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញជួបសំណេះសំណាល ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស  រដ្ឋ ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិកជនវៀតណាមកំពុងរស់នៅបរទេស ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីពិធីនេះ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរឆ្នាំថ្នាក់ដឹកនាំអតីតថ្នាក់ ដឹកនាំ បក្ស រដ្ឋនិងជនរួមជាតិ យុ - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅជូនពរឆ្នាំថ្នាក់ដឹកនាំអតីតថ្នាក់ ដឹកនាំ បក្ស រដ្ឋនិងជនរួមជាតិ យុទ្ធជនទូទាំងប្រទេស

អញ្ជើញថ្លែងមតិជូនពរចូលឆ្នាំថ្មី លោក Nguyen Phu Trong បានលើកច្បាស់ថា ប្រទេសជាតិបច្ចុប្បន្ន កំពុងនៅចំពោះមុខនឹងឱកាសផង និងភាពងាយស្រួលផង ដើម្បីការ អភិវឌ្ឍនិរន្តរភាពនាពេលខាងមុខ ព្រមទាំងប្រឈមមុខនឹងការសាកល្បងថ្មីជាច្រើន៖

        “នាពេលខាងមុខ ប្រទេសជាតិគប្បីប្រមូលផ្តុំ ផ្តល់អាទិភាពពង្រឹងយន្តការសេដ្ឋ កិច្ចទីផ្សារទិសដៅសង្គមនិយម បង្កើតការផ្លាស់ប្តូរច្បាស់ថែមទៀតក្នុងការរៀបចំឡើង វិញ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចដោយតភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់ប្រសិទ្ធភាពការងារ ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ជាពិសេស បំពេញល្អ កិច្ចការកសាងបក្សនិងប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព។ ប្តេជ្ញា បង្កើតការស្រុះចិត្តគំនិតក្នុងការតស៊ូ បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងភាព អសកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ