អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង

(VOVWORLD) - នៅដើមនៃពិធីទទួលបដិសណ្ឋារកិច្ច ក្បួនរុថយន្តដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីអ បានចូលវិមានប្រធានរដ្ឋ ដោយមានការទទួលស្វាគមន៍ ពីកុមារ និងប្រជាជនជាច្រើននៃរដ្ឋធានី។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង - ảnh 1អគ្គលេខាបក្ស លោកតូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹមនិងអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង អញ្ជើញឈរនៅលើវេទិកាកិត្តិយស

នារសៀលថ្ងៃទី១៤ ខែមេសា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិក នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) តាមទម្រង់បដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ ជូនប្រមុខរដ្ឋ។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង - ảnh 3អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង 

នៅដើមនៃពិធីទទួលស្វាគមន៍ ក្បួនរុថយន្តដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង បានចូលវិមានប្រធានរដ្ឋ ដោយមានការទទួលស្វាគមន៍ពីកុមារ និងប្រជាជនជាច្រើននៃរដ្ឋធានី។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង - ảnh 4កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (រូបថត៖ VOV)

ការធ្វើបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកស៊ី ជីនពីង ដោយការបាញ់កាំភ្លើងធំចំនួន២១ដើម ត្រូវបានបាញ់ឡើងពីបរមរាជវាំងថាំង ឡុង។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក អគ្គលេខាបក្ស លោក តូ ឡឹម បានដំណើរការកិច្ចពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ