អគ្គលេខាបក្សកុម្មុយនិស្តNguyen Phu Trongជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌTay Ho

អគ្គលេខាបក្សកុម្មុយនិស្តNguyen Phu Trongជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌTay Ho - ảnh 1
អគ្គលេខាNguyen Phu Trong ជួបប្រាស្រ័យជាមួយ
អ្នកបោអឆ្នោតខ័ណ្ឌTay Ho(រូបថតៈ Internet)

(VOVworld)-បន្ទាប់ពីការជួបប្រាស្រ័យអ្នកបោះឆ្នោតចំនួន២នៅខ័ណ្ឌBa Dinh និង​
ខ័ណ្ឌHoan Kiem នាព្រឹកថ្ងៃទី៣០មិថុនាអគ្គលេខាមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម
Nguyen Phu Trong និងក្រុមសមាជិកសភាទីក្រុង ហាណូយ មណ្ឌលបោះឆ្នោត
លេខ១ បានមានការជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតខ័ណ្ឌTay Ho សំដៅជូន ដំណឹងអំពីលទ្ធផលសម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣។ ថ្លែងមតិនៅទី
នេះ អគ្គលេខា Nguyen Phu Trong ចាត់ទុកថា រាល់មតិ សំណើរបស់អ្នកបោះ
ឆ្នោតជាមូលដ្ឋានដើម្បី សមាជិក​ សភាទទួលយកនិងនិយាយឡើងសំឡេងដែល
អ្នកបោះឆ្នោតផ្តាំផ្ញើរ រួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាក្តៅកកុះក្នុងសង្គម។ ក្រុមសមាជិកសភា ទីក្រុងហាណូយនឹងប្រមូលផ្តុំរាល់មតិរបស់អ្នកបោះឆ្នោតខ័ណ្ឌ
Tay Ho បញ្ចូន ទៅរដ្ឋសភាក្នុងរយៈពេលឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ